ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាហានថៃ៩នាក់ក្នុងចំនោម១៥១នាក់មានវិជ្ជមានកូវីដ១៩ ក្រោយត្រលប់ពីធ្វើសមប្រយុទ្ធយោធាយោធានៅអាមេរិក ឥលូវថៃប្រកាសផ្អាកបញ្ចូនទាហានខ្លួនទៅធ្វើសមយុទ្ធនៅក្រៅប្រទេសទាំងអស់

    BY autoadmin July 30, 2020
    ទាហានថៃ៩នាក់ក្នុងចំនោម១៥១នាក់មានវិជ្ជមានកូវីដ១៩ ក្រោយត្រលប់ពីធ្វើសមប្រយុទ្ធយោធាយោធានៅអាមេរិក ឥលូវថៃប្រកាសផ្អាកបញ្ចូនទាហានខ្លួនទៅធ្វើសមយុទ្ធនៅក្រៅប្រទេសទាំងអស់

    ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចផ្អាកគ្រប់គម្រោងបញ្ជូនទាហានខ្លួនទៅធ្វើសមយុទ្ធយោធានៅក្រៅប្រទេសទាំងអស់ ហើយការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីទាហានថៃមួយចំនួនដែលបានត្រលប់មកពីយុទ្ធយោធានៅក្រៅប្រទេសវិញត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ជាបន្តបន្ទាប់។ បើតាមឧត្តមសេនីយ៍ Nathaphon Sisawa ដែលជាទីប្រឹក្សាកងទ័ពថៃបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះក្នុងចំណោមទាហានថៃចំនួន ១៥១នាក់ ដែលទើបត្រលប់មកពីធ្វើសមយុទ្ធយោធានៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននោះគឺមានទាហានចំនួន ៩ នាក់ហើយ ដែលត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩។

    ឧត្តមសេនីយ៍រូបនេះបានបន្តថា ការបញ្ជូនទាហានទៅធ្វើសមយុទ្ធយោធានៅក្រៅប្រទេសគឺជាល្អណាស់ ព្រោះទាហានអាចរៀនសូត្រនិងទទួលបានបទពិសោធន៍ថ្មីជាច្រើនពីបណ្ដាប្រទេសផ្សេងៗ តែយ៉ាងណាក្តីក្នុងកាលៈទេសៈបែបនេះយើងត្រូវតែបង្ខំចិត្តផ្អាកបញ្ជូនទាហានទៅក្រៅប្រទេសមួយរយៈសិន ដើម្បីរួមចំណែកជាមួយអាជ្ញាធរសុខាភិបាលក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ គួរបញ្ជាក់ថា ពេលនេះទាហានថៃដែលទើបត្រលប់មកពីធ្វើសមយុទ្ធយោធានៅអាមេរិកទាំងអស់កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ១៤ ដើម្បីតាមដានសុខភាពពួកគេ ហើយគេជឿថាក្នុងចំណោមទាហានទាំងនោះនឹងមានឆ្លងជំងឺកូវីដ​ប​ន្ថែមទៀតផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Bangkok Post

    Share This Post: