ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការណាសាបានបង្ហោះយានអវកាសទំនើបថ្មីរបស់ខ្លួន​ សម្រាប់បេសកកម្មទៅភពព្រះអង្គារដោយជោគជ័យ

    BY autoadmin July 31, 2020
    អង្គការណាសាបានបង្ហោះយានអវកាសទំនើបថ្មីរបស់ខ្លួន​ សម្រាប់បេសកកម្មទៅភពព្រះអង្គារដោយជោគជ័យ

    មួយរយៈនេះយើងឃើញថាប្រទេសជាមួយចំនួនកំពុងបាញ់បង្ហោះយានអវកាសរបស់ខ្លួនទៅក្រៅភព ដើម្បីបង្ហាញពីភាពរីកចម្រើនក្នុងបេសកកម្មអវកាសរបស់ពួកគេ។ ជាក់ស្ដែងអង្គការណាសាក៏ទើបតែបានបាញ់រ៉ុក្កែត ដែលដឹកយាន Rover ទំនើបថ្មីចុងក្រោយរបស់ខ្លួនដោយជោគជ័យផងដែរ។ រ៉ុក្កែត Atlas V មួយគ្រឿងដែលដឹក Rover ឈ្មោះថា Perseverance បានបាញ់ចេញពី Cape Canaveral ក្នុងរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ម៉ោងក្នុងស្រុក។ រ៉ុក្កែតនេះត្រូវបានឡើងហោះប្រហែល ៥៧នាទី បន្ទាប់ពីការបាញ់ចេញ ហើយអ្នកត្រួតពិនិត្យបេសកកម្មអាចចាប់សញ្ញាទំនាក់ទំនងដំបូងរបស់ពួកគេជាមួយយានអវកាសនៅ ២៣នាទី ក្រោយមក។

    យានសម្រាប់បេសកកម្មភពព្រះអង្គារឆ្នាំ២០២០ មួយនេះគ្រោងនឹងទៅដល់ភពព្រះអង្គារ ដែលនៅជិតខាងផែនដី នៅពាក់កណ្តាលខែកុម្ភៈ ហើយបញ្ជូន Perseverance ទៅលើផ្ទៃរបស់វា។ យាន Rover នេះនឹងធ្វើប្រតិបត្តិការនៅក្នុងទីតាំងដែលវាគិតថាជាបឹងមួយ ហើយនឹងស្វែងរកដានសក្តានុពលនៃជីវិតកាលពីមុន និងធ្វើការស្ទង់ភូមិសាស្ត្រ និងឧតុនិយមផ្សេងៗ។ យានយន្ត Rover នេះក៏នឹងព្យាយាមបង្កើតអុកស៊ីសែនចេញពីបរិយាកាសម៉ាទីន និងធ្វើការពិសោធន៍ផ្សេងទៀតក្នុងការរៀបចំសម្រាប់បេសកកម្មមនុស្សទៅភពនេះនាពេលអនាគត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: