ទិដ្ឋភាពក្លឹប Barcelona ប្រារព្ធពិធីលាវីរៈបុរស Andres Iniesta នៅក្នុងទឹកដី Camp Nou កាលពីយប់មិញ
- May 21, 2018
ការប្រកួតរបស់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងលីគកំពូល Laliga កាលពីម្សិលមិញនេះគឺជាប្រកួតចុងក្រោយរបស់ខ្សែបម្រើចាស់វស្សា Andres Iniesta នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona។
កីឡាករ Andres Iniesta ដែលជាខ្សែបម្រើឆ្នើមរបស់ពិភពលោកនិងជាខ្សែបម្រើឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានចំណាយពេលអស់រយៈពេល 22 ឆ្នាំដើម្បីលេងអោយក្លឹប Barcelona។ ខ្សែបម្រើ Iniesta គឺចាប់ផ្ដើមប្រកបអាជីពជាកីឡាករបាល់ទាត់ដំបូងនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ឈុត B នៅក្នុងឆ្នាំ 1996 រហូតត្រូវបានក្លឹប Barcelona កោះហៅមកចូលឈុតធំនៅក្នុងឆ្នាំ 2002។

កាលពីរាត្រីម្សិលមិញនេះគឺជាការប្រកួតចុងក្រោយរបស់ខ្សែបម្រើ Andres Iniesta ដែល Iniesta លេងអោយ Barcelona។ ខ្សែបម្រើចាស់វស្សារូបនេះបានបង្កើតសមទិ្ធផលជាច្រើនអោយក្លឹបអ្នកមានបុណ្យ Barcelona ហើយជួយក្លឹបអ្នកមានបុណ្យ Barcelona ឈ្នះពានរង្វាន់ជាច្រើនដូចជា៖
1. ពានរង្វាន់ Laliga ចំនួន 9 សម័យកាល
2. ពានរង្វាន់ Copa De Rey ចំនួន 6 សម័យកាល
3. ពានរង្វាន់ Spain Cup ចំនួន 7 សម័យកាល
4. ពានរង្វាន់ UEFA Champion League ចំនួន 4 សម័យកាល
5. ពានរង្វាន់ UEFA Super Cup ចំនួន 3 សម័យកាល
6. ពានរង្វាន់ FIFA Club World Cup ចំនួន 3 សម័យកាល។
តោះទៅមើលទិដ្ឋភាពក្លឹបអ្នកមានបុណ្យ Barcelona ប្រារព្ធពិធីលាខ្សែបម្រើ Andres Iniesta កាលពីយប់មិញទាំងអស់គ្នា។




- Share This Post:






