ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Herman Cain អតីតបេក្ខភាពប្រធានធិបតីអាមេរិកមកពីគណៈបក្សសាធារណៈរដ្ឋ បានទទួលមរណៈភាពហើយ ដោយសារជំងឺកូវីដ ១៩

    BY autoadmin July 31, 2020
    លោក Herman Cain អតីតបេក្ខភាពប្រធានធិបតីអាមេរិកមកពីគណៈបក្សសាធារណៈរដ្ឋ បានទទួលមរណៈភាពហើយ ដោយសារជំងឺកូវីដ ១៩

    អាមេរិក៖ សារព័ត៌មាន Daily Mail បានរាយការណ៍ថា អតីតបេក្ខភាពឈរឈ្មោះជាប្រធានធិបតីអាមេរិកមកពីគណៈបក្សសាធារណៈរដ្ឋគឺលោក Herman Cain បានទទួលមរណៈភាពហើយដោយសារជំងឺកូវីដ ១៩។ ប្រភពខាងលើបានបន្តថា បេក្ខភាពប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនិងជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១ ខែកក្កដាកន្លងទៅនេះនិងត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យនៅតំបន់អាត្លង់តា តែដោយសុខភាពរបស់គាត់ហាក់ទ្រុឌទ្រោមខ្លាំងទើបគេមិនអាចព្យាបាលជំងឺកូវីដ ១៩ នៅក្នុងខ្លួនរបស់គាត់បាន ហើយនៅព្រឹកថ្ងៃទី ៣០ ខែកក្កដាកន្លងទៅនេះគាត់ក៏បានស្លាប់ដោយសារតែជំងឺកូវីដ ១៩​ តែម្តង។

    គេនៅចាំបានថា មុនពេលធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ចំនួន ៩ ថ្ងៃ លោក Herman Cain បានបង្ហាញខ្លួនក្នុងការជួបជុំមនុស្សដ៏ច្រើនមួយដែលបានរៀបចំនៅក្នុងក្រុង Tulsa រដ្ឋ Oklahoma ហើយពេលនោះគាត់មិនបានពាក់ម៉ាស់នោះទេ ហើយរូបគាត់ទំនងជាបានឆ្លងជំងឺនៅពេលនោះតែម្តង។ សូមបញ្ជាក់ថាលោក Herman Cain ជាបុគ្គលដ៏មានប្រជាប្រិយភាពម្នាក់របស់គណៈបក្សសាធារណៈរដ្ឋ ហើយមរណៈភាពរបស់គាត់ត្រូវបានគេចាត់ទុកថា គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់របស់គណៈបក្សសាធារណៈរដ្ឋផងដែរ៕

     

    អត្ថបទ៖ភក្តី

    ប្រភព៖ Daily Mail

    Share This Post: