ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Rodrigo Duterte ណែនាំឱ្យប្រើសាំងសម្រាប់សម្លាប់មេរោគលើម៉ាស់ ហើយថាគាត់មិនបាននិយាយលេងនោះទេ

    BY autoadmin July 31, 2020
    លោក Rodrigo Duterte ណែនាំឱ្យប្រើសាំងសម្រាប់សម្លាប់មេរោគលើម៉ាស់ ហើយថាគាត់មិនបាននិយាយលេងនោះទេ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រាប់ពលរដ្ឋរបស់គាត់ជាថ្មីម្ដងទៀត ឱ្យសម្លាប់មេរោគលើម៉ាស់ដោយប្រើសាំង ហើយថាគាត់មិនបាននិយាយលេងទេ។ គួរឱ្យដឹងដែរថា លោកប្រធានាធិបតី Rodrigo Duterte ធ្លាប់បានប្រាប់បែបនេះទៅកាន់ពលរដ្ឋរបស់គាត់ម្ដងរួចហើយ កាលពីសប្ដាហ៍មុន ប៉ុន្តែក្រុមមន្ត្រីបានចេញមុខជួយកែអនុសាសន៍របស់គាត់ ដោយនិយាយថាគាត់គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះទេ។ យ៉ាងណាក៏ដោយលើកនេះគាត់បានលើកឡើងម្ដងទៀត ហើយថែមទាំងទទូចថាមិនបានលេងសើចនោះទេ។

    ប្រធានាធិបតីលោក Rodrigo Duterte បាននិយាយសង្កត់ធ្ងន់ថា៖«អ្វីដែលខ្ញុំបាននិយាយគឺជាការពិត … ទៅស្ថានីយប្រេងសាំងទៅ»។ លោកនិយាយថា អ្នកដែលគ្មានសមត្ថភាពទិញគ្រឿងសម្រាប់ការសម្អាត អាចប្រើសាំងដើម្បីសម្លាប់មេរោគលើម៉ាស់របស់ពួកគេ ហើយហាលវាឱ្យស្ងួតទុកប្រើពេលក្រោយបាន។​ ការពិតទៅវាគ្មានភស្តុតាងណាអាចបញ្ជាក់បានថា សាំងអាចសម្លាប់មេរោគ COVID-19 បាននោះទេ វាមានតែបង្កើនហានិភ័យនៃការឆាបឆេះ ហើយនៅជាមួយវាយូរក៏មិនល្អដែរ ប៉ុន្តែលោកប្រធានបាននិយាយថាគាត់មិនបានលេងសើចនោះទេ។ ថ្វីបើលោក Rodrigo Duterte បានបញ្ជាក់បែបនេះពិតមែន ប៉ុន្តែពលរដ្ឋរបស់គាត់ខ្លះនិយាយថា គាត់ដឹកនាំហ្វីលីពីន៤ឆ្នាំហើយ គួរតែដឹងថាគាត់និយាយលេងឬមែន៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: