ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងតូក្យូអាចនឹងប្រកាសអាសន្នសារជាថ្មីម្តងទៀត ប្រសិនបើករណីជំងឺកូវីដ១៩ កាន់តែរីករាលដាលអាក្រក់ឡើងៗ

    BY autoadmin July 31, 2020
    ទីក្រុងតូក្យូអាចនឹងប្រកាសអាសន្នសារជាថ្មីម្តងទៀត ប្រសិនបើករណីជំងឺកូវីដ១៩ កាន់តែរីករាលដាលអាក្រក់ឡើងៗ

    អភិបាលក្រុងតូក្យូអ្នកស្រី Yuriko Koike នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា បានព្រមានថា រាជធានីជប៉ុនមួយនេះអាចត្រូវប្រកាសអាសន្នជាថ្មី ប្រសិនបើស្ថានភាពជំងឺ COVID-19 កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីទីក្រុងនេះបានបញ្ជាក់ករណីថ្មីចំនួន ៤៦៣ករណី ដែលជាតួលេខខ្ពស់បំផុតក្នុងមួយថ្ងៃ។ អ្នកស្រី Koike បាននិយាយថា៖«ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅ ទីក្រុងតូក្យូនឹងត្រូវគិតអំពីការដាក់ចេញនូវភាពអាសន្នរបស់ខ្លួន» ដោយទទូចឱ្យប្រជាជនធ្វើតាមការណែនាំសុខភាព ដើម្បីជៀសវាងលទ្ធភាពឈានទៅដល់ការប្រកាសអាសន្ននេះ។

    កាលពីថ្ងៃច័ន្ទរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរបស់ជប៉ុនបាននិយាយថា រដ្ឋាភិបាលនឹងជំរុញឱ្យអាជីវកម្មមានគោលដៅធ្វើការពីចម្ងាយ ៧០%  និងលើកកម្ពស់វិធានការណ៍រក្សាគម្លាតផ្សេងៗទៀត ចំពេលមានករណីឆ្លងជំងឺ COVID-19 ក្នុងចំណោមកម្មករ ដែលអ្នកខ្លះឆ្លងក្នុងកំឡុងពេលទំនាក់ទំនងសង្គម។ ទោះបីជាប្រទេសជប៉ុនបានជៀសផុតពីការឆ្លងជំងឺក្នុងចំនួនច្រើនក៏ដោយ ប៉ុន្តែការកើនឡើងនូវករណីជាច្រើនក្នុងសប្តាហ៍កន្លងមកនេះ ទាំងនៅទីក្រុងតូក្យូ និងតំបន់ទីក្រុងធំៗផ្សេងទៀត បានធ្វើឱ្យអ្នកជំនាញព្រួយបារម្ភថាប្រទេសនេះនឹងប្រឈមមុខនឹងរលកទី២៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: