លោក Unai Emery អាចនឹងក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ក្រោយពេល Arsenal សម្រេចចិត្តមិនយកលោក Mikel Arteta ធ្វើជាគ្រូបង្វឹកជំនួសលោក Arsene Wenger
- May 22, 2018
លោក Unai Emery អាចនឹងក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្រោយ បន្ទាប់ពីក្លឹបកាំភ្លើងធំ Arsenal បានធ្វើការសម្រេចចិត្តលើកចុងក្រោយនឹងមិនផ្ដល់ឱកាសអោយលោក Mikel Arteta ក្លាយជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ទេនៅក្នុងរដូវកាលក្រោយ។

កាលពីថ្ងៃច័ន្ទកន្លងទៅអតីតគ្រូបង្វឹករបស់ក្លឹប PSG ដែលទើបតែផុតកុងត្រាគឺលោក Unai Emery បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ដើម្បីជួបជាមួយនឹងអ្នកតំណាងរបស់ក្លឹប Arsenal ក្នុងការពិភាក្សាអំពីលក្ខខណ្ឌនានា ហើយគ្រូបង្វឹករូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងចុះកិច្ចសន្យាលើកុងត្រារយៈពេល 2 ឆ្នាំបូកមួយឆ្នាំបន្ថែមពីលើជាមួយនឹងក្លឹបនៅក្នុងពេលឆាប់ៗ។ លោក Unai Emery បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ជាមួយនឹងបុគ្គលិកបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់រួមទាំងអ្នកជំនួយការថ្មី គ្រូពេទ្យចលនានិងអ្នកឯកទេសខាងផលិតវីដេអូ។
លោក Unai Emery ធ្លាប់ដឹកនាំក្លឹប Sevilla ធ្លាប់ពានរង្វាន់ UEFA Europa League 3 ឆ្នាំជាប់ និងការដឹកនាំចុងក្រោយរបស់លោកគឺដឹកនាំក្លឹប Paris Saint-Germain ឈ្នះពានរង្វាន់ចំនួន 5 ក្នុងរយៈពេល 3 រដូវកាល។

បុត្រ
ប្រភព៖ Goal
- Share This Post:






