ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រយ័ត្ន! ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែកុម្ភៈ អាចនឹងមានភ្លៀងកក់ខែ ដោយសារតែឥទ្ធិពលព្យុះ

    BY Khmernote Media February 13, 2018
    សូមប្រយ័ត្ន! ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែកុម្ភៈ អាចនឹងមានភ្លៀងកក់ខែ ដោយសារតែឥទ្ធិពលព្យុះ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្យុះទី២ឈ្មោះ សាន់បា នឹងធ្វើដំណើរចូលមកសមុទ្រចិនខាងត្បូង ហើយនឹងថតឥទ្ធិពលនៅពេលវាមកដល់កៀកនឹងឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម ដែលស្ថានភាពបែបនេះអាចនឹងធ្វើឲ្យមានភ្លៀងកក់ខែពីតិចទៅមធ្យមចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកុម្ភៈ នៅតាមបណ្តារាជធានី-ខេត្តដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និងបណ្តាខេត្តនៅតំបន់ឆ្នេរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay