កីឡា

Man City ខិតជិតដល់ការចុះហត្ថលេខាព្រមព្រៀងផ្ទេរខ្សែបម្រើ Riyad Mahrez ពីក្លឹប Leicester City ហើយ

BY
Khmernote Media
May 22, 2018

ក្លឹបមេឃខៀវ Manchester City បានខិតឈានទៅជិតការចុះហត្ថលេខានាំយកខ្សែបម្រើ Riyad Mahrez ពីក្លឹបកញ្រ្ជាងខៀវ Leicester City ហើយ បន្ទាប់ពីក្លឹបយក្សទីក្រុង Manchester មួយនេះបរាជ័យក្នុងការទិញ Mahrez ម្ដងរួចមកហើយកាលពីខែមករាកន្លងទៅ។

ខ្សែបម្រើសញ្ជាតិអាល់ហ្ស៊េរីរូបនេះ កាលពីឆ្នាំ 2015-2016 បានជួយអោយក្លឹបកញ្រ្ជាងខៀវ Leicester City ឈ្នះពានរង្វាន់ English Premier League ហើយចាប់តាំងពីពេលនេះហ្នឹងមកខ្សែបម្រើរូបនេះត្រូវបានក្លឹបធំៗទាក់ទង ជាពិសេសគឺក្លឹបមេឃខៀវ Manchester City។

កាលពីខែមករាកន្លងទៅ ក្លឹបមេឃខៀវ Manchester City បានាដាក់សំណើរសុំទិញខ្សែបម្រើ Riyad Mahrez ពីក្លឹប Leicester City នៅក្នុងតម្លៃផ្ទេរ 60លានផោន ប៉ុុន្ដែគ្រប់យ៉ាងត្រូវបរាជ័យបន្ទាប់ពីក្លឹប Leicester City បដិសេដមិនព្រមលក់ Mahrez អោយក្លឹបមេឃខៀវ Manchester City ព្រោះរូបគេគឺជាតួអង្គយ៉ាងសំខាន់របស់ក្លឹប។ ប៉ុន្ដែពេលនេះក្លឹបមេឃខៀវ Manchester City បានដាក់សំណើរសុំទិញ Mahrez ក្នុងតម្លៃ 60លានផោន ម្ដងទៀត ខណៈដែលពេលនេះខិតជិតដល់ការចុះហត្ថលេខាផ្ទេរជាផ្លូវការហើយ។

បុត្រ

ប្រភព៖ Goal

 

Share This Post: