ឪពុកខាំសម្លាប់កូនប្រុស៤ឆ្នាំខ្លួនឯង មូលហេតុដោយសារកូនគួរអោយស្រលាញ់ខ្លាំងពេក
ឥណ្ឌូនេស៊ី ៖ អ្នកប្រហែលជាមិនជឿនោះទេប្រសិនជានរណាម្នាក់ប្រាប់អ្នកថា ឪពុកម្តាយសម្លាប់កូនបង្កើតខ្លួនឯង ដោយសារតែកូនរបស់ពួកគេគួរអោយស្រលាញ់ពេកនោះ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីដ៏រន្ធត់ និងហួសចិត្តមួយ ដែលឪពុកបង្កើតខាំកូនប្រុស៤ឆ្នាំរបស់ខ្លួនរហូតដល់ស្លាប់ ព្រោះតែកូនគួរអោយស្រលាញ់ខ្លាំងពេក។ តាមប្រភពបានអោយដឹងថា ឪពុកជាឃាតករមានវ័យ២៨ឆ្នាំ គេបាននាំកូនប្រុសរបស់ខ្លួនទៅលេងឆ្នេរសមុទ្រ Losari របស់ទីក្រុង Makassar ក្នុងប្រទេស Indonesia។
តាមសម្តីរបស់ម្តាយក្មេងប្រុសរងគ្រោះបានអោយដឹងថា មន្ទីពេទ្យបានទូរស័ព្ទមកប្រាប់នាងថាកូនប្រុសខ្លួនបានស្លាប់បាត់បង់ជីវិតទៅហើយ នៅពេលដែលបញ្ជូនដល់មន្ទីពេទ្យ។ ប៉ូលិសបានសាកសួរចំពោះរឿងនេះ ជនសង្ស័យប្រាប់ថាមូលហេតុដែលបណ្តាលអោយកូនប្រុសខ្លួនស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ តែប៉ូលិសមានការសង្ស័យថាគាត់កុហក បើយោងតែស្នាមរបួសនៅលើខ្លួនក្មេងប្រុសរងគ្រោះ។ ប៉ូលិសបន្តការសាកសួររហូតដល់បុរសនោះព្រមសារភាពថា ខ្លួនពិតជាបានខាំកូនប្រុសរហូតដល់ស្លាប់មែនដោយសារតែកូនរបស់ខ្លួនគួរអោយខ្នាញ់ គួរអោយចង់ញ៉ាំ។ បុរសជាឪពុកកុមាររងគ្រោះនេះប្រឈមមុខនឹងការជាប់់គុក១៥ឆ្នាំ ទៅលើបទល្មើសឃាតកម្មសម្លាប់កូនប្រុសខ្លួនឯងនេះ៕


អត្ថបទ ៖ Mali
ប្រភព ៖ mirror