លោក Duterte៖ មិនបាច់បាញ់សម្លាប់ក្រុមឧទ្ទាម ដែលជាមនុស្សស្រ្តីនោះទេ គ្រាន់តែបាញ់ចំប្រដាប់ភេទពួកនាងទៅបានហើយ
ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte បានប្រាប់ទាហ៊ានរបស់លោកថា មិនចាំបាច់បាញ់សម្លាប់ក្រុមឧទ្ទាម ដែលជាមនុស្សស្រ្តីនោះទេ គ្រាន់តែបាញ់ចំប្រដាប់ភេទពួកនាងទៅបានហើយ ព្រោះថានៅពេលដែលពួកនាងគ្មានរបស់សំខាន់នេះ ពួកនាងនឹងក្លាយទៅជាមនុស្សលែងមានប្រយោជន៍ទៀតហើយ។ ការលើកឡើងនេះត្រូវបានប្រធានាធិបតីវ័យ៧២ឆ្នាំ រូបនេះធ្វើឡើយ នៅក្នុងសេចក្តីថ្លែងការមួយដែលលោកបានធ្វើនៅដើមសប្តាហ៍នេះ។ យ៉ាងណាក្តី លោក Carlos Conde អ្នកតំណាងរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) ប្រចាំនៅក្នុងប្រទេសហ្វីលីពិន បានធ្វើការរិះគន់យ៉ាងខ្លាំងៗចំពោះសំដី របស់លោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte ។
តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្សរូបនេះបានធ្វើការអត្ថាធិប្បាយជា សាធារណៈថា ការសម្រេចចិត្តរបស់លោក Rodrigo Duterte គឺមានលក្ខណៈជ្រុលនិយម ផ្តាច់ការ និងមិនបានគោរពដល់សិទ្ធ របស់មនុស្សស្រ្តីនោះទេ។ សូមបញ្ជាក់ថា ក្រុមឧទ្ទាមស្រ្តីដែលជាក្រុមមនុស្សស្រីមានលក្ខណៈផ្តាច់ការ នៅក្នុងប្រទេសហ្វីលីពិន តែងបង្កបញ្ហាជាច្រើននៅក្នុងសង្គម ជាពិសេសក្រុមនេះតែងមាននិន្នាការប្រឆាំងជាមួយនឹងរដ្ឋាភិបាលហ្វីលីពិន។ ទោះជាមានការ រិះគន់យ៉ាងណាក៏ដោយ តែលោកប្រធានាធិបតីហ្វីលីពិន Rodrigo Duterte ហាក់មិនចាប់អារម្មណ៍នោះទេ ព្រោះនេះមិនមែនជាលើកទីមួយសម្រាប់លោកនោះទេដែលទទួលរងនូវការិះគន់ពីអន្តជាតិដូចនេះ៕
ភក្តី
ប្រភព៖ dailymail

