ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំណើតការនាំធូរេនរបស់ថៃទៅប្រទេសចិនកើនឡើង ៧០០% គិតត្រឹមខែមេសា នេះ

    BY Khmernote Media May 23, 2018
    កំណើតការនាំធូរេនរបស់ថៃទៅប្រទេសចិនកើនឡើង ៧០០% គិតត្រឹមខែមេសា នេះ

    ថៃ៖ ការិយាល័យនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មថៃបានឲ្យដឹងថា ទំហំនៃការនាំចេញផលិតផលរបស់ថៃបានកើតឡើង ១២,៣៤ % គិតត្រឹមខែ មេសា ឆ្នាំ ២០១៨ នេះ ហើយកំណើតនេះបើគិតជាទឹកប្រាក់គឺប្រមាណជា ១៨,៩៤ ពាន់លានដុល្លារ។ ចំណែកឯការនាំផលិតផលចូលក្នុងប្រទេសថៃវិញក៏បានកើតឡើងចំនួន ២០,៣៦% ដែរ និងបើគិតជាទឹកប្រាក់មានចំនួន ២០,២៣ ពានលានដុល្លារ។

    បើតាមលោក Pimchanok Vonkorpon ដែលជាអគ្គនាយកការិយាល័យខាងលើបានបន្ថែមថា គិតត្រឹមខែ មេសា នេះ ថៃបាននាំធូរេនចេញចំនួន ១២០​,០០០ តោន ហើយតួរលេខនៃការនាំធូរេនចេញនេះគឺបានកើនឡើង រហូតដល់ ២០៧ % និងគិតជាទឹកប្រាក់គឺ ២២០ ​លានដុល្លារ។ ក្នុងការនាំចេញធុរេនសរុបនេះគឺនាំចេញទៅប្រទេសចិនចំនួន ៥៦,០០០ តោន ហើយបើប្រៀបធៀបកំណើតក្នុងការនាំចេញទៅប្រទេសចិននេះគឺកើតឡើងដល់ ៧០០% ឯណោះ ដែលតួលេខនេះ បានបង្ហាញថាឆ្នាំនេះទៅផ្សារនាំធូរេនទៅកាន់ប្រទេសចិនបានកើតឡើងយ៉ាងគំហុក។

    សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ទំហំនៃការនាំចេញសរុបរបស់ថៃមានតម្លៃ ៨១,៧៧ លានដុល្លារ និងទំហំនៃការចូលមានតម្លៃ ៨១,១០ លានដុល្លារ៕


    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay