ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពីមុនជប៉ុនហាមមិនឲ្យអ្នកជិះទោងរអិលស្រែកខ្លាំងៗ ខ្លាចឆ្លងកូវីដ១៩ ឥលូវជប៉ុនចែកម៉ាស់មានរូបប្លែកៗ ដើម្បីឲ្យអ្នកជិះទោងបានស្រែកផង និងការពារកូវីដ១៩ផង ជាពិសេសឲ្យអ្នកជិះមើលទៅសប្បាយឃើញរីករាយផងដែរ

    BY autoadmin August 4, 2020
    ពីមុនជប៉ុនហាមមិនឲ្យអ្នកជិះទោងរអិលស្រែកខ្លាំងៗ ខ្លាចឆ្លងកូវីដ១៩ ឥលូវជប៉ុនចែកម៉ាស់មានរូបប្លែកៗ ដើម្បីឲ្យអ្នកជិះទោងបានស្រែកផង និងការពារកូវីដ១៩ផង ជាពិសេសឲ្យអ្នកជិះមើលទៅសប្បាយឃើញរីករាយផងដែរ

    ការដែលបានទៅលេងនៅកន្លែងកម្សាន្តណាមួយ ជាពិសេសនៅពេលយើងជិះ Roller coaster វាច្បាស់ណាស់ថាយើងនឹងស្រែកឮខ្លាំងៗ ដើម្បីបង្ហាញពីភាពសប្បាយរីករាយនិងរំភើបរបស់យើង។ ប៉ុន្តែដោយសារតែជាងកន្លះឆ្នាំមកនេះ ពិភពលោកយើងទាំងមូល កំពុងប្រឈមជាមួយជំងឺ COVID-19 ដូច្នេះការពាក់ម៉ាស់នៅក្នុងកន្លែងដែលមានមនុស្សច្រើនគឺជារឿងចាំបាច់បំផុត ហើយជាក់ស្ដែងសួន​កម្សាន្តមួយនៅជប៉ុន កំពុងផ្ដល់ជូនម៉ាស់មានស្ទីគ័រមាត់ស្រែក ដើម្បីឱ្យមើលទៅដូចជាយើងកំពុងស្រែកសប្បាយ។

    សួនកម្សាន្តនោះឈ្មោះថា Greenland ដែលមានទីតាំងនៅប្រទេសជប៉ុន ហើយពួកគេក៏បានបង្ហោះពីរូបម៉ាស់ទាំងនេះ នៅលើវេបសាយរបស់ពួកគេផងដែរ។ រាល់អ្នកមកកម្សាន្តទាំងអស់នឹងទទួលបានវាដូចគ្នាម្នាក់មួយ ប៉ុន្តែត្រូវតែប្រញាប់បន្ដិចហើយទាន់វានៅមានចែក FREE។ ម៉ាស់ទាំងនោះនឹងមានស្ទីគ័រផ្សេងៗគ្នាសម្រាប់ឱ្យអ្នកកម្សាន្តជ្រើសរើស ដែលជាកិច្ចខិតខំប្រែងថ្មីមួយរបស់សួនកម្សាន្ត ដើម្បីឱ្យអតិធិជនរបស់ពួកគេមានអារម្មណ៍ថាសប្បាយរីករាយ ទោះបីជាស្រែកក្នុងម៉ាស់ក៏ដោយ។

    រំលឹកដែរថាកាលពីមួយរយៈមុនក៏មានសួនកម្សាន្តមួយនៅជប៉ុន បានប្រាប់ឱ្យអ្នកកម្សាន្តរៀនស្រែកក្នុងចិត្ត ដោយសារថាការស្រែកចេញមកក្រៅនឹងនាំឱ្យមានតំណក់តូចៗ ងាយមានហានិភ័យនៃការឆ្លងជំងឺ COVID-19។ សួនកម្សាន្តនោះក៏បានបង្កើតជា Challenge ហើយអ្នកឈ្នះនឹងអាចកម្សាន្តក្នុងកន្លែងនោះពេញមួយថ្ងៃ ដោយមិនគិតថ្លៃទៀតផង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Insider

    Share This Post: