ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីអបអរខ្លួនធ្វើជាម្ចាស់ផ្ទះ World Cup 2018

    BY Khmernote Media May 23, 2018
    រុស្ស៊ីបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីអបអរខ្លួនធ្វើជាម្ចាស់ផ្ទះ World Cup 2018

    រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានបង្ហាញក្រដាសប្រាក់ 100-rube ថ្មី ដើម្បីដល់ព្រឹត្តិការណ៍ការប្រកួត FIFA World Cup ដែលនឹងមកដល់នាពេលខាងមុខ ហើយខ្លួនធ្វើជាម្ចាស់ផ្ទះ។

    ផ្នែកខាងមុខនៃក្រដាសប្រាក់ថ្មីនេះបង្ហាញពីរូបភាពក្មេងប្រុសម្នាក់ ដែលកោតសរសើរសមត្ថភាពរបស់អ្នកចាំទីជនជាតិសូវៀត ឈ្មោះ Lev Yashin ដែលហក់ទៅយកបាល់។ ចំណែកឯផ្នែកខាងក្រោយវិញ មានបាល់បាល់ទាត់មួយ ដែលមានរូបផែនទីប្រទេសរុស្ស៊ីពណ៌បៃតង នៅពេលចាំងឆ្លុះជាមួយនឹងភ្លើងពណ៌ខៀវ។ ហើយនៅកែងខាងស្តាំងផ្នែកខាងមុខមាន QR code ដើម្បីទុកសម្រាប់ស្គែនផងដែរ។

    លក្ខណៈពិសេស ដែលជាចំណុចសុវត្ថិភាពនៃក្រដាសប្រាក់នេះមានដូចជា រូបភាពលក្ខណៈចាំងផ្លាស់ប្តូរពណ៌នៅត្រូវពន្លឺថ្ងៃ ឬពេលផ្អៀងក្រដាសប្រាក់ពីម្ខាងទៅម្ខាង, រូបភាពអ្នកគាំទ្រតូចៗជាច្រើន និងមានអក្សរតូចៗជាភាសារុស្សី ដែលមានន័យថា “ជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup” ថែមទៀតផង។

    ក្រដាសប្រាក់ថ្មីនេះចំនួនសរុប២០លានរ៉ូពីនឹងដាក់ឲ្យចរាចរណ៍មុនការប្រកួតចាប់នាខែក្រោយនេះ នេះបើតាមការឲ្យដឹងពីធនាគារកណ្តាលរបស់រុស្ស៊ី៕

    អត្ថបទ៖ សេម
    ប្រភព៖ themoscowtimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay