អន្តរជាតិ
រលកកម្ដៅនៅប៉ាគីស្ថានបានស្លាប់មនុស្សជាច្រើនរយនាក់ស្លាប់
BY Khmernote Media
May 23, 2018
ប៉ាគីស្ថាន៖ ព្រោះតែអាកាសធាតុឡើងក្តៅខ្លាំង មនុស្សជាច្រើននាក់នៅក្នុងប្រទេសប៉ាគីស្ថានបានស្លាប់ និងអ្នកខ្លះចេញមកដេកយ៉ាងអនាធិបតេយ្យនៅតាមផងផ្លូវជាច្រើននៅក្នុងទីក្រុង។ បើយោងតាមមូលនិធិ Edhi ដែលជាមូលនិធិជួយសង្គ្រោះជនក្រីក្រ បានឲ្យដឹងថា ត្រឹមរយៈពេល៤ថ្ងៃចុងក្រោយនេះមានចំនួនអ្នកស្លាប់ចំនួន១៨០នាក់ និងមានមនុស្សជាច្រើនរយនាក់ទៀតបានចេញមកដេកនៅតាមផងផ្លូវគួរឲ្យសង្វែកជាទីបំផុត។
តាមរបាយការណ៍ឧតុនិយមបានបង្ហាញថា រលកកម្ដៅក្នុងប្រទេសប៉ាគីស្ថានបានកើនដល់៤២អង្សា ហើយអាកាសធាតុក្តៅខ្លាំងកម្រិតនេះគឺជាករណីកម្រមួយសម្រាប់ប៉ាគីស្ថានផងដែរ។ សូមបញ្ជាក់ថា តំបន់ខ្លះនៃប្រទេសប៉ាគីស្ថានមិនក្តៅខ្លាំងដូចនេះទេ ហើយតំបន់ដែលទទួលរងនូវរលកកម្ដៅខ្លាំងនេះគឺទីក្រុង Karachi ខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន៕






អត្ថបទ៖ ភក្តី
ប្រភព៖ dailymail