ថៃគ្រោងរៀបចំថ្ងៃឈប់សម្រាកចំនួន២ដងបន្ថែមទៀតនៅខែកញ្ញា និងតុលាខាងមុខនេះ ដើម្បីជំនួសឲ្យពិធីបុណ្យសង្គ្រាន ដែលត្រូវបានលុបចោលព្រោះវិបត្តិកូវីដ ១៩
ថៃ៖ បើយោងតាមសារព័ត៌មាន Coconuts បានរាយការណ៍ថា រដ្ឋាភិបាលថៃកំពុងពិចារណារៀបចំថ្ងៃឈប់សម្រាកចំនួន ២ បន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋខ្លួន ដែលថ្ងៃឈប់សម្រាកទាំងនោះគឺជាការជំនួសឲ្យឱកាសឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬសង្គ្រានថៃ ដែលត្រូវបានគេលុបចោលព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ នាពេលកន្លងមក។ បើតាមលោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីថៃបានឲ្យដឹងថា គណៈរដ្ឋមន្រ្តីថៃបានបើកការប្រជុំនិងសម្រេចរួចហើយថានឹងរៀបចំថ្ងៃឈប់សម្រាក់ចំនួន ២ ផ្សេងទៀតជូនប្រជាពលរដ្ឋ ដោយក្នុងនោះមានថ្ងៃឈប់សម្រាកមួយនឹងត្រូវរៀបចំក្នុងខែកញ្ញា និងមួយទៀតនៅក្នុងខែតុលាខាងមុខនេះ។

យ៉ាងណាក្តី លោក Wissanu Krea-ngam បានបញ្ជាក់ថា ចំពោះការបរិច្ឆេទពិតប្រាកដនៅមិនទាន់ត្រូវបានសម្រេចដោយនៅឡើយទេ ដោយគណៈរដ្ឋមន្រ្តីថៃត្រូវការពេលសិក្សាឲ្យស៊ីជម្រៅបន្តិចទៀតសិន តែជម្រើសដែលមានភាពរយខ្ពស់នោះទំនងជាថ្ងៃចុងខែនៃខែកញ្ញា និងខែតុលា ហើយថ្ងៃឈប់សម្រាកនោះទៀតសោធនឹងត្រូវកំណត់យកថ្ងៃដែលជាប់នឹងថ្ងៃចុងសប្តាហ៍តែម្តង។ គួរបញ្ជាក់ជូនថា កាលពីខែកក្កដាកន្លងទៅនេះ ថៃបានរៀបចំថ្ងៃឈប់សម្រាកម្តងរួចហើយដើម្បីជំនួសឲ្យពិធីសង្គ្រានថៃដែលត្រូវបានផ្អាកកាលពីពាក់កណ្តាលខែមេសា កន្លងមក ហើយបើសុរបទាំងថ្ងៃឈប់សម្រាកទាំងនេះបន្ថែមទៀតមានន័យថា ថៃបានរៀបចំថ្ងៃឈប់សម្រាកចំនួន ៣ ដងឯណោះសម្រាបជំនួសឲ្យពិធីសង្គ្រាន ដែលជាបុណ្យប្រពៃណីដ៏សំខាន់បំផុតសម្រាប់ថៃ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Coconuts