វិធីទាំង ១០យ៉ាងដែលជួយសម្រួលការឈឺចាប់របស់ស្រ្ដីពេលមករដូវ
នារីគ្រប់រូបតែងតែមានអាការៈឈឺបាច់ផ្នែកពោះនៅពេលដែលមករដូវម្ដងៗ ពេលខ្លះក៏បណ្ដាលឲ្យឈឺចង្កេះផងដែរបើសិនជាអ្នកមានរបបអាហារមិនគ្រប់គ្រាន់។ ពេលខ្លះទៀតអ្នកតែងមានអារម្មណ៍ម៉ួរម៉ៅឡើងចុះមិនធម្មតានេះដោយសារតែអរម៉ូនរបស់អ្នកមានការប្រែប្រួល។ ខាងក្រោមនេះគឺជាវិធីងាយៗទាំង ១០ដែលជួយមិនឲ្យនារីមានការឈឺចាប់ខ្លាំងនៅពេលដែលមករដូវ៖
១. ការលេបថ្នាំបំបាត់ការឈឺចាប់៖ នេះជាវិធីមួយដែលនារីភាពច្រើនតែងតែប្រើប្រាស់ ប៉ុន្ដែអ្នកមិនគួរតែប្រើប្រាស់ថ្នាំញឹកញាប់ពេកនោះទេ ព្រោះថាវាអាចបណ្ដាលឲ្យមានការរលាកក្រពះ។
២. ថង់ទឹកក្ដៅ៖ ដោយសារតែទឹកក្ដៅជួយរំញោចដល់សរសៃឈាមដែលធ្វើឲ្យការកន្រ្ដាក់នៃស្បូនថយចុះ ហើយការឈឺចាប់ក៏អន់ថយជាលំដាប់។
៣. ផឹកទឹកឲ្យបានញឹកញាប់៖ ការផឹកទឹកក៏ជួយជំរុញចរន្តឈាមមានប្រសិទ្ធិភាពសម្រាប់ស្រ្ដីអំឡុងពេលមករដូវគួរតែទទួលទានទឹកក្តៅព្រោះវាជួយរក្សាសីតុណ្ហភាពនៅក្នុងខ្លួន លើសពីនេះវាក៏ជួយកាត់បន្ថយការឈឺចាប់ផងដែរ។
៤. ការទទួលទានទឹកខ្ញី៖ ទឹកខ្ញីក្ដៅអាចជួយសម្រួលដល់ការកន្រ្ដាក់នៃមាត់ស្បូន ដែលជួយកាតបន្ថយការឈឺចាប់របស់ស្រ្ដី ដោយមិនចាំបាច់នៅទ្រាំជាមួយនឹងការឈឺចាប់នេះតទៅទៀតទេ។
៥. មានរបបអាហារត្រឹមត្រូវ៖ នៅអំឡុងពេលដែលអ្នកមករដូវអ្នកមិនគួរតែទទួលទានអាហារត្រជាក់ ក៏ដូចជាភេស្ផៈដែលមានជាតិហ្គាសនោះទេព្រោះវាកាន់តែធ្វើឲ្យអ្នកមានការឈឺចាប់ហើយឈាមរដូវអ្នកមិនល្អ។ ហេតុនេះនៅក្នុងអំឡុងពេលមករដូវអ្នកគួរតែបរិភោគបន្លែផ្លែឈើណាដែលមានប្រយោជន៍ដូចជាចេក, សណ្ដែក និងថ្លើមជាដើម។
៦. បញ្ហាសម្លៀកបំពាក់៖ នៅអំឡុងពេលមករដូវអ្នកប្រាកដជាមានអារម្មណ៍ថាហើមសាច់ដោយសារតែមានការប្រែប្រួលនៃអរម៉ូនហេតុនេះអ្នកមិនគួរតែស្លៀកពាក់តឹងពេកនោះទេ អ្នកគួរតែរកអាវណាដែលរលុងៗទើបធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។
៧. រកអ្វីធ្វើដើម្បីបង្វែរពីការឈឺចាប់៖ អ្នកគួរតែស្វែងរកអ្វីធ្វើដើម្បីឲ្យមានអារម្មណ៍ល្អ ដូចជាការអានសៀវភៅដើម្បីមិនផ្ដោតទៅលើការឈឺចាប់តទៅទៀត។
៨. ការធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណក៏មានផលល្អចំពោះនារីពេលមករដូវផងដែរ ព្រោះថាវាជួយសម្រួលដល់សរសៃឈាម ជាពិសេសធ្វើឲ្យអ្នកមានសុខភាពកាន់តែល្អហើយលំហាត់ប្រាណដែលល្អគឺហាត់យូហ្គា។

៩. សម្រាកឲ្យបានគ្រប់គ្រាន់៖ នៅពេលដែលអ្នកសម្រាកមិនបានគ្រប់គ្រាន់ក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផងដែរ លើសពីនេះនៅអំឡុងពេលសម្រាកអ្នកក៏អាចយកថង់ក្ដៅមកស្អំជាមួយគ្នាដែរ។
១០. រកវេជ្ជបណ្ឌិត៖ បើសិនជាអ្នកតែងតែមានការឈឺចាប់ខ្លាំងជារៀងរាល់ខែ ហើយលេបថ្នាំក៏មិនអាចបំបាត់ការឈឺចាប់បាន អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
អត្ថបទ៖ Sai
ប្រភព៖mthai