សុខភាព

មន្ត្រីទូត និងអង្គការអន្តរជាតិ មុនមកកម្ពុជាត្រូវតែមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាពសិន ហើយត្រូវធ្វើតេស្តទាំងអស់ពេលមកដល់កម្ពុជា

BY
Khmernote Media
August 5, 2020

គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បាន​ចេញ​សេចក្ដី​ប្រកាស​ដល់​បណ្ដា​ស្ថានទូត អង្គការ​អន្តរជាតិ និង​​សាធារណជន​ឲ្យ​បាន​ដឹង​ថា មន្ត្រីស្ថានទូត និង​​អង្គការ​អន្តរជាតិ ត្រូវ​តែ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សិន មុន​មក​កម្ពុជា។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចំណារ​ឯកភាព​លើ​លិខិត​លេខ ១៦៨ សខល ចុះ​ថ្ងៃ​ទី ០៤ ខែ​សីហា ឆ្នាំ ២០២០ របស់​ក្រសួងសុខាភិបាល​សម្រាប់​មន្ត្រី​ទូត និង​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការ​ទូត​ប្រភេទ A ​ទិដ្ឋាការ​ការ​ទូត​ប្រភេទ B គឺត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​សាមី​ប្រទេស បញ្ជាក់​ថា​គ្មាន​ជំងឺ COVID-19 ក្នុង​រយៈពេល ៧២ ម៉ោង​សិនមុន​ចេញ​ដំណើរ ហើយ​ពេល​មក​ដល់​ត្រូវ​ធ្វើ​តេស្ត និង​សំណាក​ត្រូវ​យក​នៅ​ទីតាំង​ពិសេស​ក្នុង​ស្ថានីយ​មក​ដល់​របស់​អ្នក​ដំណើរ​តែម្ដង។ ក្រៅពីនោះក៏នៅមានចំណុចផ្សេងៗទៀតដែរ ដែលមានក្នុងលិខិតដូចខាងក្រោម៖

Share This Post: