ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មួយរយៈមក ឥលូវនេះវៀតណាមកំពុងតែខ្វះខាតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩

    BY autoadmin August 6, 2020
    ក្រោយផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មួយរយៈមក ឥលូវនេះវៀតណាមកំពុងតែខ្វះខាតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ បាននិយាយថា វៀតណាមកំពុងខ្វះខាតឧបករណ៍ធ្វើតេស្ដរកមើលជំងឺ COVID-19 បន្ទាប់ពីប្រទេសនេះបានលេចចេញនៃករណីក្នុងសហគមន៍ជាបន្ដបន្ទាប់។ គិតត្រឹមថ្ងៃពុធម្សិលមិញនេះវៀតណាមណាមមានករណីសរុប ៦៧០ករណី និងមានការស្លាប់សរុប ៨ករណី ខណៈដែលទីក្រុងហាណូយបាននិយាយថា ពួកគេកំពុងខ្វះខាតឧបករណ៍សម្រាប់ការធ្វើតេស្ដបន្ថែមទៀត ដើម្បីបន្តការពិនិត្យរកមេរោគទ្រង់ទ្រាយធំរបស់ពួកគេ។

    រូបតំណាង

    គួរឱ្យដឹងដែរថា កាលពីមុនវៀតណាមទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺ COVID-19 ដោយសារការធ្វើតេស្ដទ្រង់ទ្រាយធំ ហើយពួកគេក៏គ្មានករណីក្នុងស្រុករយៈពេល ៣ខែ មកហើយ។ ​​ប៉ុន្តែចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា វៀតណាមបានរកឃើញករណីសហគមន៍ជាលើកដំបូង ​​​​ហើយមានមនុស្សយ៉ាងហោចណាស់ ២២០នាក់ បានឆ្លងជំងឺចាប់តាំងពីពេលនោះមក។ ទីតាំងផ្ទុះខ្លាំងជាងគេគឺនៅក្រុងដាណាង ប៉ុន្តែវាក៏បានរាលដាលដល់ទីក្រុង និងខេត្តចំនួន ៨ មកហើយ រួមទាំងទីក្រុងហាណូយ និងហូជីមិញ។

    រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនៅក្រុងដាណាងហាក់ដូចជាបានចាប់ផ្តើមនៅដើមខែកក្កដា។ ក្រសួងសុខាភិបាលបាននិយាយថា ភាគច្រើននៃករណីថ្មីនៅថ្ងៃអង្គារគឺទាក់ទងទៅនឹងក្រុងដាណាង ដោយបន្ថែមថាមានមនុស្សជាង ១៣៣,០០០ នាក់ដែលកំពុងស្ថិតក្នុងការដាច់ពីគ្នា ដែលប្រហែល ៨០% នៃអ្នកទាំងនោះនៅក្នុងផ្ទះ។ អាជ្ញាធរបាននិយាយថា មនុស្សជាង ៨៨,០០០នាក់ បានវិលត្រឡប់មកទីក្រុងហាណូយ ពីក្រុងដាណាង ចាប់តាំងពីថ្ងៃទី០៨ ខែកក្កដា ប៉ុន្តែមានតែ ៧០,៦៨៩ នាក់ ប៉ុណ្ណោះដែលត្រូវបានសាកល្បងដោយមានករណីវិជ្ជមានចំនួន ២ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: