ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    YouTuber ដ៏ល្បីឈ្មោះ លោក Jake Paul ត្រូវបានភ្នាក់ងារ FBI និង SWAT ចាប់ខ្លួនដល់ផ្ទះ ទាក់ទងនឹងករណីលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅរដ្ឋអារីហ្សូណា

    BY autoadmin August 6, 2020
    YouTuber ដ៏ល្បីឈ្មោះ លោក Jake Paul ត្រូវបានភ្នាក់ងារ FBI និង SWAT ចាប់ខ្លួនដល់ផ្ទះ ទាក់ទងនឹងករណីលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅរដ្ឋអារីហ្សូណា

    ភ្នាក់ងារ FBI និងមន្ត្រី SWAT រាប់សិបនាក់ បានវាយឆ្មក់ចូលក្នុងវិមានរបស់តារា YouTube គឺលោក Jake Paul (ជេក-ផល) និងបានរឹបអូសយកអាវុធរបស់គាត់ជាច្រើន បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការលួចនិងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅឯផ្សារទំនើបមួយនៅរដ្ឋអារីហ្សូណា។ ការិយាល័យភ្នាក់ងារស៊ើបអង្កេតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖«FBI កំពុងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឧក្រិដ្ឋ ជុំវិញឧប្បត្តិហេតុនៅឯ Scottsdale Fashion Square ក្នុងខែឧសភាឆ្នាំ២០២០»។ ទីភ្នាក់ងារបានកត់សម្គាល់ថា មានដីកាស្វែងរកដាច់ដោយឡែកមួយក៏ត្រូវបានចេញនៅឡាសវេហ្គាសដែរ ប៉ុន្តែបាននិយាយថា គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេ ព្រោះគេមិនបានរកលោក Jake Paul ឃើញទេនៅពេលនោះ។

    ការវាយឆ្មក់ទៅលើលំនៅដ្ឋានរបស់លោក Jake Paul នៅកាឡាបាសាស (Calabasas) ត្រូវបានថតជាប់នៅក្នុងរូបថត និងវីដេអូ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម។ មន្ត្រីទាំងនោះត្រូវបានគេឃើញថា មានកាន់កាំភ្លើងវែងជាច្រើនចេញពីផ្ទះលោក Jake Paul ។ តារា YouTube រូបនេះត្រូវបានគេចោទប្រកាន់កាលពីខែមិថុនា ពីបទប្រព្រឹត្តិបទឧក្រិដ្ឋនិងការប្រមូលផ្តុំខុសច្បាប់ បន្ទាប់ពីមានវីដេអូនបង្ហាញថា គាត់មានវត្តមាននៅផ្សារទំនើបមួយនៅ Scottsdale រដ្ឋ Arizona ក្បែរទីក្រុង Phoenix ដែលនៅទីនោះអ្នកតវ៉ារឿងលោក George Floyd មួយចំនួនបានចូលលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ ខណៈពេលដែលប៉ូលីសនៅ Scottsdale បានបំភ្លឺថា ការចោទប្រកាន់ទាំងនោះត្រូវបានគេរំសាយវិញ ប៉ុន្តែការស៊ើបអង្កេតរបស់សហព័ន្ធកំពុងបន្ត។

    ប៉ុន្តែយ៉ាងណា YouTuber រូបនេះបានអះអាងថា គាត់មិនបានចូលរួមក្នុងការលួច ឬបំផ្លាញទ្រព្យសម្បត្តិណាមួយទេ ប៉ុន្តែបានទទូចថា គាត់គ្រាន់តែនៅទីនោះដើម្បីចងក្រងឯកសារបាតុកម្មដែលប្រែជាកុបកម្ម ដែលបានកើតឡើងភ្លាមៗបន្ទាប់ពីប៉ូលីសបានសម្លាប់លោក George Floyd នៅ Minneapolis ។ មេធាវីរបស់លោក Paul បានទទួលស្គាល់ការវាយឆ្មក់កាលពីថ្ងៃពុធ ដោយនិយាយថាកូនក្តីរបស់គាត់មានបំណងសហការជាមួយការស៊ើបអង្កេត ហើយថាក្រុមមេធាវីរបស់គាត់នៅតែកំពុងប្រមូលព័ត៌មានអំពីរឿងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: