ឥណ្ឌូនេស៊ីរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៨១៥ករណីនិងអ្នកស្លាប់ចំនួន ៦៤ករណីបន្ថែមទៀតកាលពីម្សិលមិញនេះ
ឥណ្ឌូនេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា នៅថ្ងៃទី ៥ ខែ សីហា ម្សិលមិញនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ១ ៨១៥ ករណី ខណៈអ្នកស្លាប់ក៏ត្រូវបានគេឃើញចំនួន ៦៤ ករណីបន្ថែមទៀតផងដែរ។ តាមរយៈតួលេខអ្នកឆ្លងនិងស្លាប់ថ្មីដ៏ច្រើនដូចនេះគេអាចវាយតម្លៃបានថា រលកជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅមានសភាពធ្ងន់ធ្ងរនៅឡើយ ពោលគឺឥណ្ឌូនេស៊ីនៅមិនទាន់អាចគ្រប់គ្រងស្ថាននៃការភាពរាតត្បាតជំងឺបាននៅឡើយទេ។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅចំពោះវិបត្តិកូវីដ ១៩ នេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចបញ្ចេញកញ្ចប់ថវិការចំនួន ៤៨ ពាន់លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចជាតិដែលកំពុងតែធ្លាក់ចុះខ្លាំងស្ទើរដួលរលំទៅហើយ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ១១៦ ៨៧១ ករណី ស្លាប់សរុបចំនួន ៥ ៤៥២ ករណី និងជាស្បើយចំនួន ៧៣ ៨៨៩ ករណីផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia