កីឡា

ខ្សែប្រយុទ្ធ Miroslav Klose បំបែកកំណត់ត្រាសុតបញ្ចូលទីច្រើនជាងគេក្នុងព្រឹតិ្តការណ៍ World Cup របស់ Ronaldo De Lima នៅឯប្រេស៊ីល ចាំមើល World Cup 2018 នៅរុស្សីឆ្នាំនេះកីឡាករណាដែលអាចបំបែកកំណត់ត្រារបស់ Miroslav Klose បាន?

BY
Khmernote Media
May 24, 2018

កាលពីឆ្នាំ 2014 ក្នុងព្រឹតិ្តការណ៍ Fifa World Cup អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់កីឡាករ Miroslav Klose បានបំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធ Ronaldo De Lima ក្លាយជាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅក្នុងព្រឹតិ្តការណ៍ Fifa World Cup បន្ទាប់ជួយក្រុមជម្រើសជាតិអាឡឺម៉ង់យកឈ្នះក្រុមជម្រើសប្រេស៊ីលដោយលទ្ធផល 7-1 ក្នុងវគ្គ Semi-Final Fifa World Cup 2014 នៅក្នុងប្រទេសរុស្សី។

អតីតខ្សែប្រយុទ្ធជម្រើសជាតិអាឡឺម៉ង់កីឡាករ Miroslav Klose នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គាត់ Klose បានបង្ហាញខ្លួននៅក្នុងព្រឹតិ្តការណ៍ Fifa World Cup តាំងពីឆ្នាំ 2002-2014 ដែលសុតបញ្ចូលទីនៅក្នុងព្រឹតិ្តការណ៍ Fifa World Cup បានចំនួន 16 គ្រាប់បំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ronaldo De Lima ដែលសុតបញ្ចូលទីបាន 15 គ្រាប់។

ព្រឹតិ្តការណ៍ World Cup 2014 នៅក្នុងប្រទេសប្រេស៊ីលដែលជាឆ្នាំខ្សែប្រយុទ្ធ Miroslav Klose បំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Ronaldo De Lima នេះជាឆ្នាំចុងក្រោយរបស់ខ្សែប្រយុទ្ធ Miroslav Klose លេងអោយក្រុមជម្រើសជាតិអាឡឺម៉ង់ ហើយជាឆ្នាំដែលខ្សែប្រយុទ្ធ Klose ជួយអោយក្រុមជម្រើសជាតិអាឡឺម៉ង់ឈ្នះពានរង្វាន់ Fifa World Cup ឆ្នាំ 2014 នៅក្នុងប្រទេសរុស្សី។

បុត្រ

Share This Post: