ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រោះតែប្រាក់ជាង៨ដុល្លារសោះ ម្ចាស់ភោជនីីយដ្ឋានកូរ៉េម្នាក់ហ៊ានលើកដៃវាយបុគ្គលិកស្រីខ្លួននៅមុខភ្ញៀវ

    BY Khmernote Media May 23, 2018
    ព្រោះតែប្រាក់ជាង៨ដុល្លារសោះ ម្ចាស់ភោជនីីយដ្ឋានកូរ៉េម្នាក់ហ៊ានលើកដៃវាយបុគ្គលិកស្រីខ្លួននៅមុខភ្ញៀវ

    បរទេស ៖ ការប្រើប្រាស់អំពើរហឹង្សាត្រូវបានគេមើលឃើញថាកើតមានឡើងញឹកញយខ្លាំងណាស់មិនថានៅក្នុងគ្រួសាររឺកន្លែងធ្វើការនោះទេ ទោះបីជាវាជារឿងខុសច្បាប់ក៏ដោយ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយករណីកំពុងកក្រើកមួយ ដែលម្ចាស់ភោជនីយដ្ឋានកូរ៉េមួយនៅសហរដ្ឋអាមេរិកត្រូវបានប៉ូលិសឃាត់ខ្លួនបន្ទាប់ពីបានវាយបុគ្គលិកស្រីជនជាតិស្បែកខ្មៅម្នាក់។ ឧបទ្ទវហេតុនេះ​កើតឡើងនៅភោជនីយដ្ឋាន Doo’s Seafood ក្នុងទីក្រុង Snellville រដ្ឋ Georgia បានកើតឡើងកាលពីថ្ងៃទី ១៨ ខែឧសភា។ បុគ្គលិកម្នាក់នេះបានផ្តល់អាហារខុសពីការបញ្ជាទិញរបស់អតិថិ ជន ធ្វើអោយម្ចាស់ហាងត្រូវសងប្រាក់ទៅអតិថិជន៨.៤៧ដុល្លារ។


    លោក Lee ដែលត្រូវជាម្ចាស់ភោជនីយដ្ឋាននេះបានវាយបុគ្គលិកខ្លួនឯងនៅមុខភ្ញៀវតែម្តង ហើយថែមទាំងអោយនាងចេញថ្លៃអាហាររបស់ភ្ញៀវម្នាក់នោះទៀតផង។ ភ្ញៀវម្នាក់នេះបានថតវីដេអូសកម្មភាពទាំងនោះហើយយកមកបង្ហោះក្នុងបណ្តាញសង្គម គាត់បានសរសេរបញ្ជាក់ទៀតថា ” វាពិតជារឿងដ៏ឆ្កួតបំផុតសំរាប់អាហារពេលថ្ងៃរបស់ខ្ញុំ បុរសជនជាតិអាស៊ីម្នាក់់បានវាយបុគ្គលិកស្រីខ្លួន ព្រោះប្រពន្ធគាត់ខឹងដែលត្រូវសងប្រាក់៨.៤៧ដុល្លារមកខ្ញុំវិញ ហើយព្រមទាំងប្រាប់អោយបុគ្គលិកម្នាក់នោះចេញថ្លៃអាហាររបស់ខ្ញុំអោយគាត់ទៀត”។ ប៉ូលិសបានធ្វើការដោះស្រាយលើករណីនេះដែរ តែដោយសាតែនៅលើខ្លួនបុគ្គលិកម្នាក់នេះមិនមានស្លាកស្នាមអ្វីធ្ងន់ធ្ងរដែលអោយឃាត់ខ្លួនលោក Lee បានបែបនេះហើយទើបប៉ូលិសសម្រេឹចបញ្ចប់វាត្រឹមនឹង៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖



    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay