ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែអនុវត្តន៏វិធីមួយនេះនឹងជួយឲ្យអ្នកអស់កង្វល់ជាមួយបញ្ហាសក់ស្កូវ

    BY Khmernote Media May 23, 2018
    គ្រាន់តែអនុវត្តន៏វិធីមួយនេះនឹងជួយឲ្យអ្នកអស់កង្វល់ជាមួយបញ្ហាសក់ស្កូវ

    មនុស្សជាច្រើនច្បាស់ជាមិនចូលចិត្តនោះទេនៅពេលដែលមានអ្នកដទៃឃើញសក់ស្កូវរបស់ខ្លួន ព្រោះថាសក់ស្កូវជាចំណុចខ្សោយរបស់មនុស្សគ្រប់។ មិនប្រាកដជាសក់ស្កូវកើតនៅលើតែមនុស្សចាស់ប៉ុណ្ណោះទេ ពេលខ្លះនៅក្មេងក៏មានសក់ស្កូវកើតឡើងមកដែរ។ ហេតុនេះដើម្បីបង្ការមិនឲ្យមានសក់ស្កូវកាន់តែច្រើនឡើងអ្នកគួរតែអនុវត្តន៍នូវវិធីខាងក្រោមនេះ ដែលនិងធ្វើឲ្យអ្នកទទួលលិទ្ធផលសឹងមិនគួរឲ្យជឿ៖

    ១. គ្រឿងផ្សំ

    • ប្រេងគ្រាប់ flax មួយពែង
    • ក្រូចឆ្មាមួយចំហៀង
    • ខ្ទឹមស
    • ទឹកឃ្មុំមួយពែង

    ២. វិធីលាយ៖ អ្នកគ្រាន់តែយកគ្រឿងទាំងអស់នេះដាក់ចូលម៉ាស៊ីន ហើយកិនវាឲ្យម៉ត់ចូលគ្នាជាការស្រេច។ ប៉ុន្ដែអ្នកត្រូវចាំថាក្រូចឆ្មាពុំចាំបាច់ចិតសំបកចេញដូចខ្ទឹមនោះទេ។

    ៣. របៀបនៃការទទួលទាន៖ បន្ទាប់ពីអ្នកធ្វើការលាយក៏ដូចជាកិនចូលគ្នាល្អហើយ អ្នកគួរតែរក្សាវាទុកនៅក្នុងកូនកែវល្មម។ ហើយអ្នកគ្រាន់តែទទួលទានវាមួយស្លាបព្រាបាយមុនពេលទទួលទានអាហារប្រហែលជា ១ម៉ោងដោយអ្នកព្យាយាមទទួលទានឲ្យបាន ៣ដងក្នុងមួយថ្ងៃ ហើយធ្វើបែបនេះរហូតឲ្យបានរយៈពេល ៣ខែនោះអ្នកនិងឃើញប្រសិទ្ធិភាពរបស់វា។

    ៤. អត្ថប្រយោជន៍៖ ការទទួលទាននេះមិនត្រឹមតែជួយទប់ស្កាត់ការកើននៃសក់ស្កូវប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជួយឲ្យសក់របស់អ្នកមានសុខភាពល្អថែមទាំងមានការលូតលាស់ឆាប់រហ័សទៀតផង៕

    អត្ថបទ៖​ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay