ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកឧស្សាហ៍ទៅប្រទេសថៃសូមប្រយ័ត្ន ព្រោះថ្មីៗនេះស្ត្រីម្នាក់ត្រូវបានគេចាប់ជំរិតនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិតែម្តង (មានវីដេអូ)

    BY Khmernote Media May 24, 2018
    អ្នកឧស្សាហ៍ទៅប្រទេសថៃសូមប្រយ័ត្ន ព្រោះថ្មីៗនេះស្ត្រីម្នាក់ត្រូវបានគេចាប់ជំរិតនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិតែម្តង (មានវីដេអូ)

    ថៃ៖ កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ត្រូវបានគេចាប់ជំរិតនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិក្នុងក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីនាងបានចុះពីលើយន្តហោះមកភ្លាម តែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ និងមើលដឹងថានាងកំពុងត្រូវបានគេចាប់ជំរិតនោះទេ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះ ថា Jincai Chen អាយុ៣៩​​ឆ្នាំ បានចេញដំណើរមកពីហុងកុងមកកាន់ប្រទេសថៃ ហើយខណៈដែលនាងចុះពីលើយន្តហោះភ្លាម នាងត្រូវបានបុរសជនជាតិចិន៤នាក់ និងស្រ្តីតៃវ៉ាន់ម្នាក់ធ្វើសកម្មភាពចាប់ជំរិត ខណៈដែលអ្នកផ្សេងទៀតរួមទាំងប៉ូលិសផង មិនបានចាប់អារម្មណ៍នោះទេ ព្រោះគិតថាពួកជាមិត្តភក្តិ ឬក្រុមគ្រួសារទើបដើរអមជាមួយគ្នាដូចនេះ។

    ក្រុមចោរចាប់ជំរិតបានទារប្រាក់ពីប្តីរបស់ស្ត្រីរងគ្រោះចំនួន ១០ លានបាត (ជាង៣០ម៉ឺនដុល្លារអាមេរិក) ហើយប្តីរងជនរងគ្រោះក៏បានប្រគល់គ្រប់ចំនួនដែរ។ យ៉ាងណាក្តី ក្រុមចោរមិនព្រមដោះលែងស្ត្រីរងគ្រោះភ្លាមទេ ហើយពួកគេទាប្រាក់៥លានបាត (ជាង១០ម៉ឺនដុល្លារអាមេរិក) បន្ថែមទៀត។ ចុងក្រោយប្តីស្ត្រីជនរងគ្រោះបានសម្រេចប្តឹងប៉ូលិស ហើយប៉ូលិសក៏អាចចាប់ខ្លួនក្រុមចោរទាំង៥នាក់នោះបាន និងឈានទៅចាប់ខ្លួនជនដែលពាក់ព័ន្ធជាជនជាតិថៃ ១០ នាក់បន្ថែមទៀតផង។ អ្នកអាចទស្សនាសកម្មភាពនៃហេតុការណ៍នេះក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay