ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សញ្ញាណទាំង៨ ដែលបញ្ជាក់ថា បុរសម្នាក់នោះស្រលាញ់អ្នកខ្លាំងកម្រិតណា

    BY Khmernote Media May 24, 2018
    សញ្ញាណទាំង៨ ដែលបញ្ជាក់ថា បុរសម្នាក់នោះស្រលាញ់អ្នកខ្លាំងកម្រិតណា

    ចង់បានស្នេហាស្មោះមិនមែនជារឿងងាយនោះទេ ព្រោះនារីគ្រប់រូបតែងតែខ្លាចប៉ះចំស្នេហាមិនស្មោះដែលធ្វើឲ្យរូបនាងទទួលរងការឈឺចាប់។ ហើយសេចក្ដីស្រលាញ់ក៏មិន មែនត្រឹមតែពាក្យសម្ដីផងដែរ អ្នកគួរតែបញ្ជាក់តាមរយៈសកម្មភាព។ បើសិនជានារីគ្រប់រូបចង់ដឹងថាបុរសស្រលាញ់អ្នកខ្លាំងកម្រិតណានោះគួរតែមើលចំណុចខាងក្រោមនេះ ប្រសិនបើពួកគេចូលទាំង ៨ចំណុចនេះនោះបញ្ជាក់ថាដៃគូរបស់អ្នកស្រលាញ់អ្នកអស់ពីចិត្ត៖

    ១. តែងមកទទួលចេញពីីធ្វើការ៖ នារីជាច្រើនតែងតែមានអារម្មណ៍ថាធុញនៅពេលចេញពីធ្វើការដោយសារតែផ្លូវស្ទះហើយមិនចង់បើកផ្លូវឆ្ងាយ ហេតុនេះបើសិនជាដៃគូរបស់អ្នកចាំយកអ្នកចេញពីធ្វើការដោយមិនបានសុំនោះ វាកំពុងតែបញ្ជាក់ថាគេស្រលាញ់អ្នកខ្លាំង។

    ២. តាមអ្នកគ្រប់ទីកន្លែង៖ បើសិនជាអ្នកសំគាល់ឃើញថាដៃគូរបស់អ្នកតែងតែជូនអ្នកទៅគ្រប់ទីកន្លែងដូចជាដើរផ្សារជាដើមដោយពុំមានការរអ៊ូអ្វីនោះ ទង្វើរនេះបញ្ជាក់យ៉ាងច្បាស់ថាគេស្រលាញ់អ្នកទាំងតែម្ដង។

    ៣. គាត់តែងនិយាយអំពីអនាគត៖ នៅពេលបុរសម្នាក់ស្រឡាញ់ស្ត្រីម្នាក់យ៉ាងខ្លាំងក្នុងការពិតគាត់គឺតែងតែគិតពីអនាគតដែលអ្នកមានរូបអ្នកជានិច្ច។ ប្រសិនបើមនុស្សស្រីកត់សម្គាល់ថាបុរសម្នាក់នោះចូលចិត្តរៀបផែនការនិងនិយាយដោយឯកឯងអំពីអាពាហ៍ពិពាហ៍ និងបញ្ហាមានកូនឬមានគ្រួសារពេញលេញ គឺគាត់កំពុងតែស្រលាញ់អ្នកហើយថែមទាំងមានភាពម៉ឺងម៉ាត់ចំពោះទំនាក់ទំនងមួយនេះ។

    ៤. ឲ្យអ្នកជាអ្នកជ្រើសរើសអ្វីដែលអ្នកចូលចិត្ត៖ មិនថារបស់អ្វីក៏ដោយគេតែងតែឲ្យអ្នកជាអ្នកសម្រេច ហើយគេក៏ស្រលាញ់អ្វីដែលអ្នកជ្រើសរើស។

    ៥. គោរពតាមមតិរបស់អ្នក៖ បុរសជាច្រើនតែងតែគិតថាគិតតែពីអារម្មណ៍របស់ខ្លួនជាសំខាន់ ប៉ុន្ដែបើសិនជាបុរសម្នាក់នោះព្រមស្ដាប់សម្ដីអ្នកគ្រប់រឿង គឺគេបានបង្ហាញថាអ្នកជាមនុស្សដែលគេស្រឡាញ់និងគិតគូរដល់អារម្មណ៍របស់អ្នកជាសំខាន់។

    ៦. មានភាពស្មោះត្រង់៖ វាជារឿងធម្មតារបស់មនុស្សប្រុសដែលតែងតែមើលស្រីស្អាតផ្សេងក្រៅពីសង្សាររបស់ខ្លួន ប៉ុន្ដែបើសិនជាគេផ្លាស់ប្ដូរទម្លាប់មួយនេះបាននោះមានន័យថាគេស្រលាញ់អ្នកស្មោះត្រង់និងមិនមើលស្រីណាល្អជាងអ្នកនោះទេ។

    ៧. គេអនុញ្ញាតឲ្យអ្នកដឹងពីចំណុចខ្សោយរបស់រូបគេ៖ មានបុរសជាច្រើនដែលមិនចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់ដឹងពីចំណុចខ្សោយ ប៉ុន្ដែបើសិនជាអ្នកជួបជាមួយនឹងបុរសម្នាក់ដែលបើកចិត្តប្រាប់រឿងរ៉ាវរបស់គេ អ្នកគួរតែថែរក្សារូបគេទុកព្រោះបានន័យថាគេស្រលាញ់អ្នកជាងអ្វីទៅទៀត។

    ៨. តែងតែបារម្ភពេលអ្នកឈឺ៖ នៅពេលដែលមនុស្សដែលខ្លួនស្រលាញ់មិនសប្បាយ រូបគេក៏មានអារម្មណ៍ថាឈឺដូចគ្នា នេះជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់ថារូបគេស្រលាញ់អ្នកខ្លាំងកម្រិតណា៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post: