កីឡា

ខ្សែបម្រើ Iniesta បន្ដអាជីពទៅលេងនៅក្នុងក្លឹប Vissel Kobe របស់ជប៉ុន?

BY
Khmernote Media
May 24, 2018

ខ្សែបម្រើ Andres Iniesta ដែលទើបតែចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona កាលពីពេលបញ្ចប់រដូវកាលថ្មីៗនេះបានធ្វើដំណើរតាមយន្ដហោះឯកជនជាមួយនឹងស្ថាបនិករបស់ក្រុមហ៊ុន Rakuten និងជាម្ចាស់ក្លឹប Vissel Kobe ឆ្ពោះទៅកាន់ប្រទេសជប៉ុន។

 

កាលពីប៉ុន្មានម៉ោងមុននេះខ្សែបម្រើ Andres Iniesta បានបង្ហោះរូបមួយសន្លឹកជាមួយនឹងស្ថាបនិកក្រុមហ៊ុន Rakuten និងជាម្ចាស់ក្លឹប Vissel Kobe លោក Hiroshi Mikitani ដែលអ្នកទាំងពីរកំពុងធ្វើដំណើរតាមយន្ដហោះឯកជនមួយឆ្ពោះទៅកាន់ប្រទេសជប៉ុន ហើយទំនងជាខ្សែបម្រើ Andres Iniesta ចូលរួមជាមួយនឹងក្លឹប Vissel Kobe នៅក្នុងរដូវកាលក្រោយ។

ដូចគ្នានឹងនោះដែរ នៅក្នុងគេហទំព័រ Wikipedia ដែលបានសរសេរអំពីប្រវិត្តក្លឹប Vissel Kobe នោះបានកែដាក់ឈ្មោះខ្សែបម្រើ Andres Iniesta ចូលក្នុងក្លឹប Vissel Kobe ហើយ ប៉ុន្ដែពេលនេះមិនទាន់មានការប្រកាសជាផ្លូវការពីក្លឹប Vissel Kobe នៅឡើយទេ។ អ្វីដែលគួរអោយកត់សំគាល់ជាងនេះទៅទៀតនោះគឺ ខ្សែប្រយុទ្ធ Lukas Podolski បានសរសេរខមមិននៅលើរូបរបស់ខ្សែបម្រើ Iniesta ថា “See You Soon, ជួបគ្នាឆាប់ៗ”។

បុត្រ

Share This Post: