ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រតិបត្តិការណ៍ស្វែងរកយន្តហោះ MH370 នឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយនេះហើយ

    BY Khmernote Media May 25, 2018
    ប្រតិបត្តិការណ៍ស្វែងរកយន្តហោះ MH370 នឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយនេះហើយ

    ប្រតិបត្តិការណ៍ស្វែងរកយន្តហោះ MH370 នឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយនេះហើយ បន្ទាប់ពីប្រតិបត្តិការណ៍ស្វែងរកនេះបានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ និងចំណាយអស់ប្រាក់ប្រមាណជា១០លានដុល្លារអាមេរិក។ កន្លងមករដ្ឋាភិបាលម៉ាឡេស៊ីបានអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកធ្វើការស្វែងយកយន្តហោះ ដែលបានបាត់ខ្លួននេះ តែលទ្ធនៃការស្វែងរកនេះហាក់មិនបានបង្ហាញតម្រុយជាក់លាក់ណាមួយពីទីកន្លែង និងមូលហេតុនៃការបាត់យន្តហោះនេះទាល់តែសោះ។

    បើយោងតាមលោក Anthony Loke Siew Fook រដ្ឋមន្ត្រីក្រសួងដឹកជញ្ចូនម៉ាឡេស៊ីបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទីក្រុងកូឡាឡាំពួថា ក្រោយពីប្រតិបត្តិការណ៍ស្វែងរកមួយនេះត្រូវបានបញ្ចាប់ទៅរដ្ឋាភិបាលម៉ាឡេស៊ីមិនមានគម្រោងស្វែករកបន្ថែមទៀតទេ ឬអាចនិយាយបានថា​ គេនឹងឈប់ស្វែងរកយន្តនេះបន្តទៀតហើយ។ សូមរំលឹងឡើងវិញថា កាលពីឆ្នាំ ២០១៤ យន្តហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញមួយគ្រឿងបានខ្លួន ខណៈដែលយន្តហោះនោះកំពុងអ្នកផ្ទុកអ្នកដំណើរចំនួន ២៣៩នាក់ហោះចេញពីទីក្រុងកូឡាឡាំពួទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay