ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាសំណាងមែន ! ដោយសារតែគ្រោះថ្នាក់ចៃដន្យតាមផ្លូវមួយ ទើបធ្វើអោយស្រ្តីម្នាក់អាចរត់គេចផុតពីការចាប់ជម្រិត

    BY Khmernote Media May 24, 2018
    ពិតជាសំណាងមែន ! ដោយសារតែគ្រោះថ្នាក់ចៃដន្យតាមផ្លូវមួយ ទើបធ្វើអោយស្រ្តីម្នាក់អាចរត់គេចផុតពីការចាប់ជម្រិត

    ប្រទេសចិន ៖ វាជារឿងមួយគួរអោយព្រួួយបារម្ភណាស់សំរាប់បញ្ហាសុខសុវត្ថិភាពក្នុងពេលបច្ចុប្បន្ននេះ ព្រោះឥឡុវនេះសំរាប់ករណីប្លន់់ សម្លាប់ និងចាប់ជម្រិតខ្លាំងណាស់។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវមិនគួរអោយជឿ ដែលស្រ្តីម្នាក់អាចគេចខ្លួនពីការចាប់ជម្រិតបានដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ សម្តីរបស់នារីរងគ្រោះបានអោយដឹងថា នាងត្រូវបានគេចាប់ខ្លួននៅចំណតរថយន្តក្រោមដីនៅក្នុងមន្ទីពេទ្យ។


    បុរសម្នាក់នេះបានគំរាមនាងមិនអោយស្រែកហើយចាប់ចងដៃជើងនាងរួចបើករថយន្តសំដៅទៅក្រៅក្រុង រហូតដល់ផ្លូវ Chengdu ការប៉ះទង្គិចមួយក៏កើតមានឡើងធ្វើអោយស្រ្តីរងគ្រោះមានឱកាសក្នុងការរត់គេច។ ស្រ្តីម្នាក់ជាអ្នកដំណើរបាននិយាយថា នាងឃើញអ្នកបើករថយន្តម្នាក់នេះព្យាយាមឃាត់មិនអោយស្រ្តីរងគ្រោះចាកចេញពីរថយន្តទេ តែស្រ្តីរងគ្រោះនៅតែលោតចេញពីរថយន្តនោះមកបាន។ ក្រោយពីឃើញបែេបនេះអ្នកបើករថយន្តម្នាក់នេះបានទាញយកកាតាបមួយ ហើយរត់គេចខ្លួនបាត់ ប៉ូលិសបានឃាត់ខ្លួនបានបុរសម្នាក់ឈ្មោះ Chen វ័យ៣០ឆ្នាំ ដែលត្រូវសង្ស័យថាជាជនល្មើសពាក់ព័ន្ធនឹងករណីចាប់ជម្រិត និងប្លន់នេះ។ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay