ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីវៀតណាមចាប់ខ្លួនស្រីស្រស់ម្នាក់ពីបទជួញដូរប្រុសស្អាត ទៅឱ្យស្ត្រីដែលខ្វះស្នេហ៍ក្នុងតម្លៃ ៧៧០ដុល្លារអាមេរិក

    BY autoadmin August 10, 2020
    មន្ត្រីវៀតណាមចាប់ខ្លួនស្រីស្រស់ម្នាក់ពីបទជួញដូរប្រុសស្អាត ទៅឱ្យស្ត្រីដែលខ្វះស្នេហ៍ក្នុងតម្លៃ ៧៧០ដុល្លារអាមេរិក

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Congan បានឱ្យដឹងថា អាជ្ញាធរ​​សង្កាត់ Long Bien ទីក្រុងហាណូយ បានចាប់ខ្លួនស្រ្តីម្នាក់ឈ្មោះថា Nguyen Phuong Thao អាយុ ៣០ឆ្នាំ រស់នៅតំបន់ Cau Den សង្កាត់ Hai Ba Trung ពីបទធ្វើជាឈ្មួញកណ្ដាលនៅក្នុងការជួញដូរផ្លូវភេទមួយ។ បើយោងតាមក្រុមប៉ូលីសព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក Long Bien បាននិយាយថា ដំបូងឡើយពួកគេបានទទួលដំណឹងអំពីការជួញដូរផ្លូវភេទក្នុងតំបន់ ដែលនាំឱ្យឈានដល់ការចាប់ខ្លួនអ្នករកស៊ីផ្លូវភេទ និងគូកន នៅឯសណ្ឋាគារមួយក្នុងតំបន់ Long Bien ផ្ទាល់តែម្ដង។

    ស្ត្រីជាឈ្មួញកណ្ដាល

    អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺអ្នករកស៊ីផ្លូវភេទបុរស ហើយបើតាមសម្ដីសារភាពបុរសម្នាក់ដែលជាអ្នករកស៊ីផ្លូវភេទបាននិយាយថា គាត់ជាគ្រូបង្វឹកសម្បទា អាយុ ៣០ឆ្នាំ ហើយគាត់បានធ្វើការនៅក្លឹបហាត់ប្រាណជាច្រើនកន្លែង ដូច្នេះហើយគាត់បានជួបនារីៗជាអ្នកមានខ្វះស្នេហ៍ជាច្រើនដូចគ្នា។ គាត់បន្ថែមថាគាត់បានទាក់ទងជាមួយនារីៗទាំងនោះ ហើយបានចេញក្រៅផឹកស៊ីជាមួយគ្នា និងទៅគេងជាមួយពួកគេប្រសិនបើពួកគេត្រូវការ ដើម្បីជាការបាំងភ្នែកពីប៉ូលីសកុំឱ្យចាប់អារម្មណ៍។ តាមចម្លើយសារភាពរបស់បុរសរកស៊ីផ្លូវភេទនេះហើយ​ ទើបឈានដល់ការចាប់ខ្លួនមេក្លោង Nguyen Phuong Thao តែម្តង។

    ស្ត្រីឈ្មោះ Nguyen Phuong Thao ត្រូវបានគេដឹងថា ជាអ្នកណែនាំអ្នករកស៊ីផ្លូវភេទនៅក្នុងបណ្ដាញសង្គម ហើយទទួលកម្រៃបាន ១៨លានដុង (៧៧០ដុល្លារ) សម្រាប់ភ្ញៀវម្នាក់ និងប្រគល់ឱ្យបុរសជាអ្នករកស៊ីវិញចំនួន ១២លានដុង (៥១០ដុល្លារ) ដូច្នេះមានន័យថា ស្រ្តីរូបនេះចំណេញខ្ទង់ ២៥០ដុល្លារ សម្រាប់ការជួញដូរម្ដង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Congan

    Share This Post: