ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាគក៥ក្បាល និងម៉ូតូ១៤គ្រឿង ត្រូវបានរឹបអូសពីក្រុមញៀនល្បែង ចំណែកអ្នកលេងរត់ចែកជើងគ្នាអស់

    BY Khmernote Media August 10, 2020
    អាគក៥ក្បាល និងម៉ូតូ១៤គ្រឿង ត្រូវបានរឹបអូសពីក្រុមញៀនល្បែង ចំណែកអ្នកលេងរត់ចែកជើងគ្នាអស់

    ខេត្តកំពង់ធំ៖ បើទោះបីមានការបង្ក្រាបច្រើនយ៉ាងណាក្ដីក៏ពួកញៀនល្បែងនៅតែណាត់គ្នាលួចទៅលេងបានរហូតដល់មានការដេញបង្ក្រាបជាក់ស្ដែងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ លោក សាយ វាសនា ព្រះរាជអាជ្ញារងអយ្យការសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ នៃមន្ទីរយុត្តិធម៌ខេត្តកំពង់ធំ មានកម្លាំងចំនួន ៨នាក់ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងមាន់ជល់មួយកន្លែង។

    ដែលស្ថិតនៅចំណុចភូមិសារ៉ាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅវេលាម៉ោង ០១ជាង នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ បានរឹបអូសយកម៉ូតូ ដែលជាមធ្យោបាយ មានចំនួន ១៤គ្រឿង មាន់ចំនួន ៥ក្បាល ចំណែកឯអ្នកញៀនល្បែង ត្រូវបានរត់គេចខ្លួនបាត់អស់ចំណែកវត្ថុតាងសមត្ថកិច្ចបានប្រមូលយកមករក្សាទុកនៅកន្លែងកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនិតិវីធី ៕

     

    Share This Post: