ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅថ្ងៃទី១០ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១២លើក បណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ៥នាក់ និងរបួសធ្ងន់១២នាក់ ស្រាល១២នាក់

    BY Khmernote Media August 10, 2020
    នៅថ្ងៃទី១០ ខែសីហា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១២លើក បណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ៥នាក់ និងរបួសធ្ងន់១២នាក់ ស្រាល១២នាក់

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ចាក់ប្រាប់ពី ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១២លើក បណ្តាលឱ្យមានអ្នកស្លាប់ ៥នាក់ របួសធ្ងន់ ១២នាក់ របួសស្រាល ១២នាក់ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ១០នាក់។

    និងបណ្តាលឱ្យខូចខាតយានយន្តដូចជា ម៉ូតូ ១៣គ្រឿង រថយន្តធុនតូច ៧គ្រឿង រថយន្តធុនធំ ២គ្រឿង ។
    មូលហេតុគ្រោះថ្នាក់គឺបណ្ដាលមកពី ការបើកបរលើសល្បឿនកំណត់ ៤លើក មិនគោរពសិទ្ធិ ៤លើក មិនប្រកាន់ស្តាំ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក កត្តាយាន ១លើក។ យានយន្តបង្កហេតុមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៥លើក រថយន្តធុនធំ ២លើក ៕

    ប្រភព៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក-គសចគ

    Share This Post: