ទារកចម្លែកកើតមកមិនមានជើងតែបែរជាមានកន្ទុយដូចត្រីទៅវិញ ត្រូវគេហៅថា”កូនមច្ឆាតូច”
ឥណ្ឌា ៖ ពាក់ព័ន្ធរវាងរឿងមនុស្សមច្ឆាមានការជជែកវែកញែកមិនចេះចប់មិនចេះហើយនោះទេ មានអ្នកខ្លះជឿថាពិតជាមានមនុស្សមច្ឆានោះពិតមែន តែអ្នកខ្លះវិញនិយាយវាមានតែក្នុងរឿងព្រេងប៉ុណ្ណោះ។ កាលពីពេលថ្មីរឿងរ៉ាវមួយចម្លែកមួយបានធ្វើអោយកក្រើកកពេញបណ្តាញសង្គម ដែលទារកម្នាក់កើតមកមិនមានជើងបែរជាមានកន្ទុយដូចមនុស្សមច្ឆាវិញ។ តាមប្រភពបានអោយដឹងថាទារកម្នាក់នេះបានស្លាប់ទៅវិញបន្ទាប់ពីទើបតែកើតបាន១៥នាទី។

ប្រភពដដែលបានអោយដឹងថាស្រ្តីជនជាតិឥណ្ឌាវ័យ២៥ឆ្នាំ ជាអ្នកផ្តល់កំណើតអោយទារកចម្លែកនេះ ទារកដែលកើតមកនេះបែរជាមិនមានជើងដូចជាទារកធម្មតា តែបែរជាមានកន្ទុយមើលទៅដូចជាត្រីមច្ឆាទៅវិញ។ នៅថ្ងៃច័ន្ទ ទី២១ ខែឧសភា វេជ្ជបណ្ឌិតនៅមន្ទីពេទ្យ Maharashtra ខាងលិចនៃប្រទេសឥណ្ឌា បាននិយាយថា ទារកកើតចេញមកក្នុងស្ថានភាពមិនពេញលេញ ដោយសារតែផ្នែកខាងក្រោមរបសស់គេមិនមានជើងនោះទេ ដែរធ្វើអោយគ្រូពេទ្យមិនអាចកំណត់បានថាគេប្រុសរឺស្រីនោះទេ។ លោកវេជ្ជបណ្ឌិតបានប្រាប់ថា នេះដោយសារតែភាពមិនប្រក្រតីនៃរាងកាយរបស់ទារកដែលវាអាចកើតមានតែ១ប៉ុណ្ណោះ ក្នុងចំណោមមនុស្សជាង១០០,០០០សែននាក់៕
អត្ថបទ ៖ Mali
ប្រភព ៖ sanook