ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដូណល់ត្រាំ ប្រកាសលុបចោលជំនួបជាមួយនឹង គីម ជុងអ៊ុន វិញភ្លាមៗ

    BY Khmernote Media May 25, 2018
    ដូណល់ត្រាំ ប្រកាសលុបចោលជំនួបជាមួយនឹង គីម ជុងអ៊ុន វិញភ្លាមៗ

    សហរដ្ឋអាមេរិក៖ ជុំជួបប្រវត្តិសាស្ត្ររវាងលោក ដូណល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែក្រោយនេះ ត្រូវបានលុបចោលវិញ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

    តាមរយៈលិខិត ដែលចុះហត្ថលេខាដោយលោក ដូណល់ ត្រាំ បានឲ្យដឹងថា ដោយសារតែអាក្បកិរិយាខឹងសម្បា និងភាពអរិភាពរបស់កូរ៉េខាងជើង ទើបអាមេរិកសម្រេចលុបកិច្ចប្រជុំនេះ ហើយត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរៀបចំគម្រោងកិច្ចប្រជុំនេះម្តងទៀត។ ហើយសហរដ្ឋអាមេរិក៏បានអួតពីភាពអស្ចារ្យនៃវិស័យយោធារបស់ខ្លួនផងដែរ ដោយព្រមានកូរ៉េខាងជើងថា កុំឲ្យខ្លួនប្រើអាវុធទាំងនោះឲ្យសោះ។

    នៅក្នុងលិខិតនោះផងដែរក៏បានអះអាងដែរថា ប្រសិនបើមេដឹកកូរ៉េខាងជើងផ្លាស់ប្តូរឥរិយាបថ ប្រទេសទាំង២នឹងអាចរចាគ្នាបើ ហើយសង្ឃឹមថាកូរ៉េខាងជើងនឹងមិនធ្វើឲ្យបាត់បង់ឱកាសនេះ ដើម្បីរក្សាសន្តិភាព និងភាពរុងរឿងរបស់ប្រទេសឡើយ៕

    អត្ថបទ៖ សេម
    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay