ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនឹងរាប់ថាផលិតផលដែលផលិតនៅហុងកុង ហើយនាំចូលមកសហរដ្ឋអាមេរិក គឺជាផលិតផលផលិតនៅចិន

    BY autoadmin August 12, 2020
    អាមេរិកនឹងរាប់ថាផលិតផលដែលផលិតនៅហុងកុង ហើយនាំចូលមកសហរដ្ឋអាមេរិក គឺជាផលិតផលផលិតនៅចិន

    សហរដ្ឋអាមេរិកនិយាយថាទំនិញនាំចូលដែលផលិតនៅហុងកុង នឹងត្រូវបានចាត់ទុកថាប្រភពដើមរបស់វាគឺប្រទេសចិន។ ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃអង្គារ ដោយនិយាយថា ផលិតផលដែលបច្ចុប្បន្នត្រូវបានដាក់ថា “ផលិតនៅហុងកុង” ត្រូវតែចាតទុកថាជាផលិតផលរបស់ប្រទេសចិន បន្ទាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។ សកម្មភាពនេះគឺស្របនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនសម្ពាធទៅលើទីក្រុងប៉េកាំង។

    រំលឹកដែរថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីខែមុន ដើម្បីបញ្ឈប់ការអនុគ្រោះពាណិជ្ជកម្មសម្រាប់ទីក្រុងហុងកុង ហើយថាច្បាប់សន្តិសុខជាតិថ្មីរបស់ប្រទេសចិន ដែលបានដាក់លើទីក្រុងហុងកុង បានធ្វើឱ្យខូចខាតដល់ស្វ័យភាពកម្រិតខ្ពស់របស់វា។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកខ្លះនិយាយថា ឥទ្ធិពលនៃការកែប្រែនេះនឹងមានកំណត់ពីព្រោះទំនិញភាគច្រើនដែលនាំចូលពីទឹកដីនេះ គឺមកពីប្រទេសចិនដីគោក ហើយមានទំនិញតិចតួចប៉ុណ្ណោះដែលផលិតនៅហុងកុង។

    ការនាំចូលទៅសហរដ្ឋអាមេរិករបស់ក្រុងហុងកុងរួមមានឧបករណ៍អេឡិចត្រូនិក និងលោហៈមានតម្លៃ។ រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងបញ្ចប់វិធានការអនុគ្រោះបន្ថែមទៀតដោយផ្អែកលើបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី។ ក្រុមអ្នកសង្កេតការណ៍និយាយថា ការខ្វែងគំនិតគ្នារវាងអាមេរិក និងប្រទេសចិនទំនងជាកាន់តែខ្លាំងឡើងៗហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: