ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO កំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី បន្ទាប់ពីប្រទេសនេះទើបតែប្រកាសជោគជ័យលើការបង្កើតវ៉ាក់សាំងជំងឺកូវីដ១៩

    BY autoadmin August 12, 2020
    WHO កំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី បន្ទាប់ពីប្រទេសនេះទើបតែប្រកាសជោគជ័យលើការបង្កើតវ៉ាក់សាំងជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានតួកគី Anadolu Agency បានឱ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) គឺកំពុងតាមមើលពីដំណើរការនៃការបង្កើតវ៉ាក់សាំងរបស់រុស្ស៊ី ហើយព្រមានថាដំណើរការប្រឆាំងនឹងជំងឺ COVID-19 ត្រូវតែពង្រឹងលើសុវត្ថិភាពរបស់វា។ ឆ្លើយតបទៅនឹងការប្រកាសរបស់រុស្ស៊ីទាក់ទងនឹងការចុះបញ្ជីវ៉ាក់សាំងជំងឺ COVID-19 របស់ខ្លួន អ្នកនាំពាក្យរបស់ WHO លោក Tarik Jasarevic បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់ UN ថា ជំងឺរាតត្បាតកំពុងបង្កការគំរាមកំហែងទាំងជីវិតមនុស្ស និងសេដ្ឋកិច្ច។

    លោកបានបន្ថែមថា វាជារឿងសំខាន់ដែលយើងអនុវត្តរាល់វិធានការណ៍សុខភាពសាធារណៈ ហើយយើងត្រូវតែវិនិយោគ​បន្ថែមទៀត និងបង្កើនល្បឿនក្នុងការបង្កើតវ៉ាក់សាំងឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីការពារការរីករាលដាលនៅពេលអនាគត។

    នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Anadolu Agency បាននិយាយថា៖«យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលរុស្ស៊ី ហើយកិច្ចពិភាក្សាកំពុងបន្តទាក់ទងទៅនឹងវ៉ាក់សាំង ដែលអាចការពារមនុស្សពីជំងឺ COVID-19 ដំបូងគេរបស់ពិភពលោកមួយនេះ»។ លោកបាននិយាយថា វ៉ាក់សាំងអាចចេញប្រើទៅបាន នៅពេលមានទិន្នន័យសាកល្បងចាំបាច់ ហើយស្ថាប័នត្រួតពិនិត្យថ្នាក់ជាតិចាំបាច់ត្រូវត្រៀមខ្លួន ដើម្បីពិនិត្យឡើងវិញនូវទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពមុនពេលប្រើប្រាស់វា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Anadolu Agency

    Share This Post: