អតីតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ronaldo De Lima បាននិយាយសរសើរ Mohamed Salah ថា៖ ទំរង់លេងរបស់ Salah គឺដូច Messi
- May 25, 2018
អតីតខ្សែប្រយុទ្ធរបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Ronaldo De Lima និយាយថា៖ ទេពកោសល្យរបស់ខ្សែប្រយុទ្ធ Mohamed Salah ពិតជាមិនគួរអោយជឿ បើប្រៀបធៀបការលេង Salah ទៅនឹងខ្សែប្រយុទ្ធ Lionel Messi។

នៅក្នុងរដូវកាលដំបូងរបស់ខ្សែប្រយុទ្ធ Mohamed Salah លេងអោយក្លឹបហង្សក្រហម Liverpool ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះបានសុតបញ្ចូលទីអោយក្លឹប Liverpool គ្រប់ការប្រកួតបានចំនួន 44 គ្រាប់។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះនៅមានភារៈកិច្ចធំមួយទៀតជាមួយនឹងក្លឹបហង្សក្រហម Liverpool មុនទៅប្រកួតពានរង្វាន់ Fifa World Cup គឺ Salah ត្រូវជួយក្លឹបហង្សក្រហម Liverpool លេងទល់ជាមួយនឹងក្លឹបអធិរាជសរ Real Madrid នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រ។
អតីតខ្សែប្រយុទ្ធរបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Ronaldo De Lima បាននិយាយសរសើរ Salah ថា៖ ការលេងរបស់ខ្សែប្រយុទ្ធ Mohamed Salah គឺស្រដៀងទៅនឹងខ្សែប្រយុទ្ធ Lionel Messi។ Ronaldo បានបន្ដថា៖ ចំពោះ Salah ខ្ញុំចូលចិត្តគាត់។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ហើយនិងមានសមត្ថភាពដល់មិនគួរអោយជឿ។ Salah គាត់ដូច Messi ណាស់! ខ្ញុំធ្លាប់អានប្រវិត្តគាត់ គាត់និយាយថាខ្ញុំគឺជាមនុស្សម្នាក់ដែលជំរុញអោយគាត់លេងបាល់ ខ្ញុំពិតជាសប្បាយចិត្តណាស់ពេលឃើញបែបនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






