កូរ៉េខាងជើងនៅតែចង់ជួបចរចារជាមួយលោក ដូ ណល់ត្រាំ ទោះបីលុបចោលកិច្ចប្រជុំចោលក៏ដោយ
ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក ដូណល់ត្រាំ ក្នុងការលុបចោលកិច្ចប្រជុំនុយក្លេអ៊ែរជាមួយនឹងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងរៀបចំនៅខែនោះ កូរ៉េខាងជើងបាននិយាយថា ទីក្រុងព្យុងយ៉ាងនៅតែសង្ឃឹមថា លោក ដូ ណល់ត្រាំ នឹងមានរូបមន្តមួយសម្រាប់ដោះស្រាយបញ្ហា និងភាពតានតឹងផ្សេងៗជាមួយខ្លូនជុំវិញបញ្ហានុយក្លេអ៊ែរ ដែលរូបមន្តត្រូវកូរ៉េខាងត្បូងហៅថា “រូបមន្តត្រាំ” (Trump Formula)។
សូមរំលឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានធិបតីអាមេរិក ដូ ណល់ត្រាំ បានសរសេរលិខិតផ្លូវការមួយទៅកាន់កូរ៉េខាងជើងដើម្បីបញ្ជាក់ ថាលោកនឹងលុបចោកកិច្ចប្រជុំនុយក្លេអ៊ែរជាមួយនឹងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃ ១២ ខែ មិថុនា ខាងមុខនេះ ក្នុងប្រទេសសឹង្ហបុរី។
ការសម្រេចលុបចោលកិច្ចប្រជុំនេះបានធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល និងមានចម្ងល់ជាខ្លាំង ជាពិសេសគឺកូរ៉េខាងត្បូងតែម្តង ព្រោះកន្លងមកកូរ៉េខាងត្បូងចង់ឲ្យមានកិច្ចប្រជុំនេះកើតឡើងខ្លាំងណាស់។ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅពីក្រោយការលុបចោលកិច្ចប្រជុំនេះនៅឡើយទេ តែអ្វីជាដែលការវិភាគនោះគឺ ប្រហែលជាទីក្រុងព្យុងយ៉ាងមិនអាចលុបចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរតាមការចង់បានរបស់អាមេរិក៕
អត្ថបទ៖ ភក្តី
ប្រភព៖ reuters