Real Madrid បដិសេធសំណើរដែលមានតម្លៃ 150លានអឺរ៉ូ ពីក្លឹបនៅក្នុង Premier League ក្នុងការសុំទិញខ្សែបម្រើ Asensio
- May 25, 2018
យោងតាមភ្នាក់ងាររបស់ខ្សែបម្រើ Marco Asensio បានអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid បានបដិសេធសំណើរធំៗចំនួនពីរពីក្លឹបនៅក្នុងលីគកំពូល Premier League ដែលសំណើរនោះមានតម្លៃដល់ទៅ 150លានអឺរ៉ូ ក្នុងការសុំទិញខ្សែបម្រើ Marco Asensio ពីក្លឹបអធិរាជសរ Real Madrid។

នៅក្នុងរដូវកាល 2017-2018 ដែលទើបតែបញ្ចប់ប៉ុន្មានថ្ងៃមុននេះ ខ្សែបម្រើ Marco Asencio បានបង្ហាញខ្លួនអោយក្លឹបអធិរាជសរ Real Madrid ក្នុងការប្រកួតលីគកំពូល Laliga បានចំនួន 19 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 6 គ្រាប់។ កាលពីឆ្នាំមុនខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Marco Asencio បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដល់ឆ្នាំ 2023 ខណៈដែលតម្លៃទិញផ្ដាច់កុងត្រារបស់ខ្សែបម្រើរូបនេះត្រូវបានក្លឹប Real Madrid កំណត់តម្លៃដល់ទៅ 700លានអឺរ៉ូ។
ភ្នាក់ងាររបស់ខ្សែបម្រើ Marco Asensio លោក Horacio Gaggioli បាននិយាយថា៖ កាលពីថ្ងៃព្រហស្បតិ៍មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពត៌មាន Asensio។ ក្លឹបអធិរាជសរ Real Madrid បានទទួលសំណើរធំៗចំនួនពីរពីក្លឹបនៅក្នុងលីគកំពូល Premier League សម្រាប់ការផ្ទេរ Asensio ដែលសំណើរនោះមានតម្លៃដល់ទៅ 150លានអឺរ៉ូ ប៉ុន្ដែត្រូវក្លឹប Real Madrid បដិសេធចោល ព្រោះ Real Madrid គិតថា Asensio គឺនឹងមានអនាគតដ៏អស្ចារ្យនៅក្នុង Real Madrid។

បុត្រ
ប្រភព៖ Goal
- Share This Post:






