ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សៀវភៅថ្មីចំណងជើងថា «RAGE» សរសេរដោយអ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ នឹងមានបង្ហាញពីចំណងជិតស្និទ្ធតាមរយៈសារឆ្លងឆ្លើយ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន

    BY autoadmin August 13, 2020
    សៀវភៅថ្មីចំណងជើងថា «RAGE» សរសេរដោយអ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ នឹងមានបង្ហាញពីចំណងជិតស្និទ្ធតាមរយៈសារឆ្លងឆ្លើយ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន

    ប្រធានាធិបតីកូរ៉េខាជើងលោក គីម ជុងអ៊ុន បាននិយាយថា ទំនាក់ទំនងរបស់លោកជាមួយលោក ដូណាល់ ត្រាំ គឺដូចជា «ភាពយន្តស្រមើស្រមៃ» នេះបើយោងតាមសម្ដីលោក Bob Woodward ដែលជាអ្នកសរសេរសៀវភៅថ្មីមួយស្តីពីប្រធានាធិបតីអាមេរិក ដែលសៀវភៅនោះក៏គ្រោងនឹងបង្ហាញលិខិតឯកជនចំនួន ២៥ ដែលត្រូវបានផ្លាស់ប្តូររវាងមេដឹកនាំទាំងពីរកន្លងមក។

    បើយោងតាមក្រុមហ៊ុន​បោះពុម្ពផ្សាយ ​​Simon & Schuster បាននិយាយថា អ្នកសារព័ត៌មានស៊ើបអង្កេតលោក Bob Woodward បានទទួលសាររវាងមេដឹកនាំទាំងពីរ ដែលមិនធ្លាប់ត្រូវបានបង្ហាញជាសាធារណៈពីមុនមកទេ ហើយគាត់បានបញ្ចូលវាក្នុងសៀវភៅថ្មីមួយរបស់គាត់ ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបដែលគាត់ទទួលបានវានោះទេ។

    មួយនៅក្នុងចំណោមលិខិតទាំងនោះលោក គីម ជុងអ៊ុន បានពិពណ៌នា អំពីចំណងមិត្តភាពរវាងមេដឹកនាំទាំងពីរ ថាជា «ភាពយន្តស្រមើស្រមៃ» ព្រោះមេដឹកនាំទាំងពីរបានចូលរួមក្នុងការទូតយ៉ាងប្រសើរមិនធ្លាប់មានពីមុនជាមួយគ្នា។ សៀវភៅនោះនឹងមានចំណងជើងថា «Rage» ហើយវា និងសៀវភៅមួយទៀតដែលបន្ដពីសៀវភៅ «Fear» នឹងត្រូវចេញលក់នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះហើយ។

    គួរឱ្យដឹងដែរថា លោក ត្រាំ និងលោក គីម បានជួបគ្នាចំនួន ៣ដង ដោយចាប់ផ្តើមពីកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសសិង្ហបុរីក្នុង ខែមិថុនា ឆ្នាំ២០១៨ ប៉ុន្តែមានការរីកចម្រើនតិចតួចលើកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប៉ុន្មានខែបន្ទាប់ពីកិច្ចប្រជុំនៅប្រទេសសិង្ហបុរី លោក ត្រាំ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់គាត់ថាពួកគាត់ទាំងពីរនាក់គឺចូលចិត្តគ្នា ហើយតែងតែអួតថា គាត់បានទទួលសារល្អៗពីលោក គីម ​ជុងអ៊ុន ទោះបីការជួបគ្នានៅវៀតណាមក៏ធ្លាប់បញ្ចប់ទាំងពាក់កណ្ដាលទី៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: