ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនឹងចែកវ៉ាក់សាំងជំងឺកូវីដ ១៩ ដោយមិនគិតថ្លៃទៅកាន់ពលរដ្ឋខ្លួនគ្រប់រូប ក្រោយពេលផលិតបានជាផ្លូវការ

    BY autoadmin August 14, 2020
    អាមេរិកនឹងចែកវ៉ាក់សាំងជំងឺកូវីដ ១៩ ដោយមិនគិតថ្លៃទៅកាន់ពលរដ្ឋខ្លួនគ្រប់រូប ក្រោយពេលផលិតបានជាផ្លូវការ

    អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការថា ប្រសិនបើវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពិតត្រូវបានផលិតដោយជោគជ័យមែន ពលរដ្ឋអាមេរិកទាំងអស់នឹងទទួលបានវ៉ាក់សាំងនេះដោយមិនគិតថ្លៃអ្វីទាំងអស់។ បើតាមលោក Paul Mango មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិកបានបញ្ជាក់ប្រាក់អ្នកសារព័ត៌មានថា គិតត្រឹមពេលនេះរដ្ឋាភិបាលអាមេរិកបានប្រើប្រាស់ថវិកាចំនួន ១០ ពាន់លានដុល្លារអាមេរិក សម្រាប់ធ្វើការវិនិយោគផលិតវ៉ាក់សាំងជំងឺកូវីដ ១៩ ក្នុងគម្រោងចំនួន ៦ ផ្សេងគ្នា។


    មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា អាមេរិកមានភាពជឿជាក់ថាក្នុងចំណោមគម្រោងទាំង ៦ ខាងលើនេះ យ៉ាងយោចណាស់ក៏មានគម្រោងចំនួន ១ ដែរ ដែលនឹងទទួលបានជោគជ័យនៅចុងឆ្នាំ ២០២០ នេះ ហើយវ៉ាក់សាំងផ្លូវការទំនងអាចប្រើប្រាស់ជាសាធារណៈបាននៅអំឡុងខែ មករា ឆ្នាំ ២០២១។ នៅក្នុងសន្និសិទ្ធការសែតដែលបានរៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក Paul Mango បានអះអាងជាច្រើនលើកថា រដ្ឋាភិបាលអាមេរិកនឹងទទួលខុសត្រូវលើការចំណាយគ្រប់បែបយ៉ាងទាំងការផលិតនិងចែកចាយវ៉ាក់សាំងជំងឺកូវីដ ១៩ បន្ទាប់ពីវ៉ាក់សាំងត្រូវបានផលិតជាផ្លូវការ ហើយពេលនោះពលរដ្ឋអាមេរិកគ្រប់រូបនឹងមានសិទ្ធស្មើគ្នាៗក្នុងការទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃពីរដ្ឋាភិបាល។ សូមបញ្ជាក់ជូនថា គិតត្រឹមម៉ោងចុះផ្សាយនេះអាមេរិកមានអ្នកជំងឺកូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន ៥ ៤១៥ ៦៦៦ ករណី និងស្លាប់ចំនួន ១៧០ ៤១៥ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Bangkok Post

    Share This Post: