ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងសុខាភិបាលវៀតណាមបានចុះឈ្មោះទិញវ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ី ទោះបីមានភាពចម្រូងចម្រាសថាវ៉ាក់សាំងនេះគ្មានសុវត្ថិភាពក៏ដោយ

    BY autoadmin August 14, 2020
    ក្រសួងសុខាភិបាលវៀតណាមបានចុះឈ្មោះទិញវ៉ាក់សាំងកូវីដ១៩ របស់រុស្ស៊ី ទោះបីមានភាពចម្រូងចម្រាសថាវ៉ាក់សាំងនេះគ្មានសុវត្ថិភាពក៏ដោយ

    យោងតាមការចុះផ្សាយរបស់ The Straits Times បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមកំពុងសម្លឹងចង់ទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ប្រទេសរុស្ស៊ី ទោះបីជាខ្លួនកំពុងអភិវឌ្ឍ​វ៉ាក់សាំងខ្លួនឯងក៏ដោយ។ ទូរទស្សន៍រដ្ឋវៀតណាម នៅថ្ងៃសុក្រ ទី១៤ សីហា បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានចុះឈ្មោះ ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់រុស្ស៊ី ខណៈដែលខ្លួនកំពុងប្រយុទ្ធនឹងការផ្ទុះឡើងនៃករណីក្នុងសហគមន៍ ក្រោយធ្លាប់បានស្ងប់ស្ងាត់រាប់ខែមកហើយ។

    ទូរទស្សន៍វៀតណាម VTV និយាយថា៖«ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមនៅតែបន្តអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផលិតខ្លួនឯង»។ គិតមកទល់ពេលនេះប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៩១១នាក់ ដោយមានអ្នកស្លាប់ចំនួន ២១នាក់ ផងដែរ។ ចំណែកប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំង COVID-19 ដំបូងបង្អស់របស់ពិភពលោកដែលខ្លួនជាអ្នកផលិតឡើង នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេល ២សប្តាហ៍ខាងមុខ ដោយអះអាងថាវាមានសុវត្ថិភាព និងប្រសិទ្ធភាព ដោយបានបដិសេធចំពោះការចោទប្រកាន់ «គ្មានមូលដ្ឋាន» ទាំងឡាយដែលទាក់ទងនឹងសុវត្ថិភាពរបស់វ៉ាក់សាំងខ្លួន៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: