ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនគ្រោងដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកនាឆ្នាំនេះ (មានវីដេអូ)

    BY Khmernote Media May 26, 2018
    ចិនគ្រោងដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកនាឆ្នាំនេះ (មានវីដេអូ)

    ចិន៖ កាលពីពេលថ្មីៗនេះ នៅក្នុងឆ្នាំនេះប្រទេសចិនគ្រោងនឹងដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់សមុទ្រ ដែលវែងជាងគេបំផុតលើលោក ដោយស្ពាននេះតភ្ជាប់ពីហុងកុង ម៉ាកាវ និងចិន។ ស្ពានឆ្លងកាត់សមុទ្រនេះបានចំណាយពេលសាងសង់អស់៧ឆ្នាំ ដោយមានរយៈចំងាយ៥៥គីឡូម៉ែត្រ និងមានទទឹងអាចធ្វើដំណើរបានដល់ទៅ៦គន្លង ព្រមទាំងមានផ្លូវក្រោមដី៤ និងកោះសិប្បនិម្មិត៤ទៀតផង។

    គម្រោង ដែលចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយកោតសរសើរមិនដាច់ពីមាត់ពីដៃគូអន្តរជាតិនេះ បានប្រើប្រាស់ដែកច្រើនជាង៦០នៃចំនួនដែក ដែលបានសាងសង់ប៉ម Eiffel Tower នៅប្រទេសបារាំងទៅទៀត។ ស្ពានឆ្លងសមុទ្រនេះត្រូវបានសាងសង់ឡើង ដោយមានក្រុមអ្នកជំនាញមកពី១៤ប្រទេសចូលរួម ហើយស្ពាននេះក៏បានជួយកាត់បន្ថយការធ្វើចរាចរណ៍ ចំណេញពេលវេលាដល់ពី៥០%សម្រាប់ការធ្វើដំណើរពីចិន ម៉ាកាវ និងហុងកុង។

    អាជ្ញាធរចិននៅមិនទាន់កំណត់ថ្ងៃដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ព្រោះឆ្លងកាត់ការត្រួតពិនិត្យបន្ថែមទៀត៕


    អត្ថបទ៖ ឌី
    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay