ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទើបប្រកាសលុបចោលកិច្ចប្រជុំជាមួយ គីម ជុងអ៊ុន ម្សិលមិញសោះ ឥលូវលោក ដូណល់ត្រាំ និយាយថា កិច្ចប្រជុំអាចនឹងកើតឡើងវិញ

    BY Khmernote Media May 26, 2018
    ទើបប្រកាសលុបចោលកិច្ចប្រជុំជាមួយ គីម ជុងអ៊ុន ម្សិលមិញសោះ ឥលូវលោក ដូណល់ត្រាំ និយាយថា កិច្ចប្រជុំអាចនឹងកើតឡើងវិញ

    លោកប្រធានាធិបតីអាមេរិក ដូ​ណល់ត្រាំ បានបើកចំហពីលទ្ធភាពនៃការៀបចំកិច្ចប្រជុំជាមួយនឹងលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះថានៅតែអាចកើតមានឡើង ដែលការបង្ហាញឆន្ទៈដូចនេះត្រូវបានលោក ដូ​ណល់ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក គីម ជុងអ៊ុន បាននិយាយថា​ កូរ៉េខាងជើងនៅតែបើកចំហឱកាសជួបប្រជុំជាមួយនឹងអាមេរិក។

    នៅក្នុងសេតវិមានក្នុងក្រុងវ៉ាស៊ីនតោនលោក ដូណល់ត្រាំ បាននិយាយឆ្លើយតបទៅនឹងលិខិតរបស់កូរ៉េខាងជើងថា “វាគឺជាសេចក្តីថ្លែកការណ៍ដ៏ល្អមួយ ពួកយើងនឹងរង់ចាំមើលថាតើនឹងមានរឿងអ្វីកើតឡើងបន្តទៀត ហើយរឿងដែលអាចកើតឡើងនោះអាចជាកិច្ចប្រជុំក្នុងថ្ងៃ ១២ ខែ មិថុនា នេះផងដែរ”។

    យោងតាមអ្វីដែល លោក ដូណល់ត្រាំ បាននិយាយនេះ អាចធ្វើឲ្យគេដឹងកាន់តែច្បាស់ថា ការពិតអាមេរិករង់ចាំតែកូរ៉េខាងជើងធ្វើតាមការចង់បានរបស់គេតែប៉ុណ្ណោះ ដែលការចង់បាននោះធំបំផុតនោះគឺ ការលុបចោលកម្មវិធីនុយក្លេអ៊ែរ។ ប្រសិនបើកូរ៉េខាងជើងយល់ព្រមធ្វើតាមការចង់បាន នោះកិច្ចប្រជុំនាថ្ងៃទី១២ ខែមិថុនា និងរឿងល្អៗជាច្រើនទៀតនឹងកើតមានដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay