អស់បញ្ហាខ្យល់ដង្ហើមមិនល្អ ដោយគ្រាន់តែអនុវត្តន៍វិធីងាយៗទាំងនេះ
បញ្ហាក្លិនមាត់ជាបញ្ហាដ៏ធំ ដែលមនុស្សមួយចំនួនតែងតែមានការអៀនខ្មាស់នៅពេលដែលនៅជិតគេម្ដងៗ។ ដោយសារតែក្លិនមាត់ខ្លួនមិនល្អហេតុនេះតែងតែមិនចង់និយាយអ្វីទៅកាន់អ្នកដទៃ និងខ្លាចអ្នកដទៃស្អប់ខ្ពើម។ បញ្ហាក្លិនដង្ហើមបណ្ដាលមកពីការរលាកក្រពះ, បញ្ហាមាត់ធ្មេញ, ដុសធ្មេញមិនស្អាត ក៏ដូចជាមកពីរបបអាហារអ្នកទាំងអស់គ្នា។ ប៉ុន្ដែអ្នកអស់បារម្ភជាមួយនឹងបញ្ហាមាត់ធ្មេញតទៅទៀតហើយ ដោយអ្នកគ្រាន់តែអនុវត្តន៍នូវវិធីងាយៗខាងក្រោមនេះ៖
១. ធ្វើការដុសធ្មេញ និងដុសលាងអណ្ដាតអោយបានត្រឹមត្រូវបន្ទាប់ពីទទួលទានអាហាររួចរាល់។ ការដុសអណ្តាតពិតជាសំខាន់ណាស់ដោយអ្នកត្រូវសំអាតវាគ្រប់ពេលវេលា ព្រោះថាផ្ទៃនៃអណ្តាតត្រូវបានផ្សំឡើងដោយពងបែកតូចៗ ដែលវាអាចរក្សាទុកកាកសំណល់អាហារតូចៗជាហេតុងាយបង្កឲ្យយើងមានបញ្ហាក្លិនមាត់។

២. ការទទួលទានស្ករកៅស៊ូ ឬស្រ្ពាយសំរាប់បាញ់ក្លិនមាត់ ក្រោយពេលទទួលទានអាហាររួច ព្រោះថាវាជួយបញ្ឈប់ដង្ហើមមិនល្អ។ ប៉ុន្ដែការដែលអ្នកទទួលទានស្ករច្រើនពេកក៏មិនល្អដែរហេតុនេះអ្នកត្រូវមានការត្រួតពិនិត្យឲ្យបានល្អ។

៣. ការញ៉ាំផ្លែឈើនិងបន្លែដែលមានជាតិសរសៃខ្ពស់ដូចជា Eugenia អាចជួយបញ្ឈប់ដង្ហើមមិនល្អ ព្រោះថាជាតិសរសៃដែលមាននៅក្នុងបន្លែ និងផ្លែឈើទាំងនេះអាចជួយសំអាតសំណល់អាហារដែលមាននៅជាប់ធ្មេញរបស់អ្នក។
៤. ជៀសវាងការបរិភោគអាហារដែលមានក្លិនខ្លាំង ដូចជាខ្ទឹមជាដើមព្រោះវាធ្វើឲ្យអ្នកមានក្លិនមិនល្អកើតឡើងមក។
៥. ផឹកទឹកឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៦ ទៅ ៨ កែវក្នុងមួយថ្ងៃដើម្បីជួយបងា្ករការបង្កើតបាក់តេរីនៅក្នុងមាត់។
៦. អ្នកគួរតែទៅពិគ្រោះជាមួយនឹងរកពេទ្យធ្មេញសម្រាប់ការពិនិត្យសុខភាពមាត់ និងដោះស្រាយបញ្ហានៅក្នុងមាត់រៀងរាល់ ៦ ខែម្ដង៕
អត្ថបទ៖ Sai
ប្រភព៖mthai