ល្បិចស្លៀកពាក់របស់នារីៗទាំង៥ ដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍
តារាស្រីនៅប្រទេសកូរ៉េជាតារាដែលពូកែលេងស្ទាយម៉ូតសម្លៀកបំពាក់បំផុត ដែលមានសុភាពនារីជាច្រើនតែងតែយកគំរូរតាម។ ប៉ុន្ដែអ្នកមិនដែលដឹងទេថាពួកគេមានល្បិចនៅក្នុងការស្លៀកពាក់ដើម្បីការពារមិនឲ្យមើលមកមានលក្ខណៈSexy ពេកនោះទេ។ ដោយរាល់ការសម្ដែងម្ដងៗពួកគេតែងតែមានស្ទាយផ្សេងៗដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍។ ខាងក្រោមនេះគឺជាល្បិចស្លៀកពាក់របស់នារីនៅប្រទេសកូរ៉េ៖
១. រាល់ពេលដែលត្រូវស្លៀកសំពត់ខ្លីពួកគេតែងតែលេងស្ទាយមានភ្ជាប់ខោពីក្នុង ដែលជួយបិទបាំងបានយ៉ាងល្អ។



២. នៅពេលដែលតម្រូវឲ្យស្លៀកខោខ្លីដែលមានជើងធំ ពួកគេតែងតែជ្រើសរើសខោខ្មៅខ្លីទុកស្លៀកពីក្នុងជានិច្ច។



៣. សម្រាប់ម៉ូតអាវដែលមានសាច់ក្រណាត់ថ្លា រឺក៏ជាប្រភេទស្បៃពួកគេតែងតែជ្រើសរើសអាវកាក់ពណ៌ខ្មៅ រឺក៏ពណ៌ប្រផេះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេដើម្បីធ្វើការបិទបាំងផ្នែកខាងលើរបស់ពួកគេ។



៤. ល្បិចនៅក្នុងការបិទបាំងរ៉ូបដែលមានកជ្រៅ ដំណោះស្រាយដ៏ងាយស្រួលគឺពួកគេតែងតែរកអាវកាក់អត់ដៃដើម្បីពាក់ពីខាងក្នុងដើម្បីធានាការកើតហេតុផ្សេងៗ។


៥. នៅពេលដែលអ្នកត្រូវស្លៀកខ្លី ហើយនៅពេលដែលអង្គុយម្ដងៗតែងតែជួបការលំបាកមែនទេ ពេលនេះអស់បារម្ភទៀតហើយព្រោះថាតារាកូរ៉េដើម្បីបិទបាំងជើងរបស់ខ្លួនពួកគេតែងតែជ្រើសរើសក្រណាត់ ក៏ដូចជាខ្នើយមកបិទបាំងជើងរបស់ពួកគេ៕



អត្ថបទ៖ Sai
ប្រភព៖bestie