ប៉ូលិសថៃបានធ្វើការឃាត់ខ្លួនជនជាតិបរទេសម្នាក់ ពាក់ព័ន្ធនឹងករណីប្រមូលផ្តុំរូបភាពនិងវីដេអូអាសអាភាសរបស់កុមារ
បរទេស ៖ ជនជាតិស្វ៊ីសម្នាក់ដែលត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកប្រមូលផ្ដុំរូបភាពអាសអាភាសរបស់កុមារទាំង 10 នៅលើពិភពលោកត្រូវបានចាប់ខ្លួនដោយអាជ្ញាធរថៃនៅក្រៅទីក្រុងបាងកក។ បុរសម្នាក់ឈ្មោះ Christean Python អាយុ ៦៤ឆ្នាំត្រូវបានប៉ូលិសថៃឃុំខ្លួននៅផ្ទះរបស់គាត់នៅស្រុក Lamlukka ខេត្ត Pathum Thani។

តាមរយៈរបាយការណ៍បានអោយដឹងថានៅពេលចាប់ខ្លួនលោក Python ប៉ូលិសបានរកឃើញវីដេអូអាសអាភាសរបស់កុមារចំនួន ២៤៨ នៅក្នុងកុំព្យូទ័រលើតុរបស់គាត់ ដែលបង្ហាញសកម្មភាពរំលោភបំពានលើកុមារដែលមានវ័យ៤ឆ្នាំ។ ពេលនេះលោក Python កំពុងត្រូវបានប៉ូលិសបានរឹបអូសយកកំព្យូទ័ររបស់គាត់ និងចោទប្រកាន់ពីបទកាន់កាប់រូបភាពអាសអាភាសរបស់កុមារ។ គាត់អោយប្រឈមនឹងការជាប់គុករយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ប្រមាណជាជាង១០០,០០០បាត (ប្រហែល៣,១០០ដុល្លារ)៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ nextshark