ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លិខិតសុំលុបចោលកិច្ចប្រជុំជាមួយកូរ៉េខាងជើង របស់លោក ដូណល់ត្រាំ ត្រូវគេរិះគន់ថា សរសេរខុសមិនចេះតិច បើជាក្រដាសប្រលងវិញ ធ្លាក់បាតថ្នាក់តែម្តង

    BY Khmernote Media May 26, 2018
    លិខិតសុំលុបចោលកិច្ចប្រជុំជាមួយកូរ៉េខាងជើង របស់លោក ដូណល់ត្រាំ ត្រូវគេរិះគន់ថា សរសេរខុសមិនចេះតិច បើជាក្រដាសប្រលងវិញ ធ្លាក់បាតថ្នាក់តែម្តង

    បរទេស៖ ក្រោយពីលោក ដូណល់ ត្រាំ បានចេញលិខិតមួយច្បាប់ទៅអោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ស្តីពីការសម្រេចចិត្តលុបចោលកិច្ចប្រជុំជាមួយគ្នា ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយនឹងលិខិតមួយច្បាប់នោះផងក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមជាច្រើន នាំគ្នារិះគន់ថា លិខិតដែលចេញដោយលោក ដូណល់ ត្រាំ នោះសរសេរខុសច្រើន បើគិតជាការប្រឡងវិញ នឹងទទួលបាននិទ្ទេស “F” មានន័យថា ធ្លាក់តែម្តង។ ក្រោយពីលិខិតមួយច្បាប់នោះត្រូវបានគេយកមកមើល និងកែតម្រូវឡើងវិញ ដោយសារតែសរសេរខុសវេយ្យាករណ៍យ៉ាងច្រើន។

    គួរបញ្ជាក់ផងដែរថា លោក ដូណល់ ត្រាំ បានប្រកាសលុបចោលកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា នៅប្រទេសសឹង្ហបុរី កាលពីម្សិលមិញនេះ ប៉ុន្តែនាថ្ងៃនេះស្រាប់តែលោក ត្រាំ បានប្រកាសថា កិច្ចប្រជុំអាចនឹងកើតឡើងវិញ៕




    អត្ថបទ ៖ Mali
    ប្រភព ៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay