ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សារព័ត៌មាន ញូវយ៉កប៉ុស្តិ៍ ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងធ្លាក់ខ្លួនសន្លប់ ហើយបានប្រគល់អំណាចខ្លះដល់ប្អូនស្រីរបស់គាត់

    BY autoadmin August 24, 2020
    សារព័ត៌មាន ញូវយ៉កប៉ុស្តិ៍ ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងធ្លាក់ខ្លួនសន្លប់ ហើយបានប្រគល់អំណាចខ្លះដល់ប្អូនស្រីរបស់គាត់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ញូវយ៉កប៉ុស្តិ៍ បានឱ្យដឹងថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពេលនេះកំពុងសន្លប់បាត់ស្មារតី (coma) នេះបើយោងតាមអតីតមន្រ្តីកូរ៉េខាងត្បូងម្នាក់បានអះអាង ទៅលើរបាយការណ៍ពីក្រុមអ្នកស៊ើបការណ៍របស់កូរ៉េខាងត្បូងដែលថា មេដឹកនាំកូរ៉េខាងជើងបានប្រគល់អំណាចខ្លះដល់ប្អូនស្រីរបស់គាត់។

    លោក Chang Song-min អតីតជំនួយការរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Kim Dae-jung បាននិយាយថា មេដឹកនាំកូរ៉េខាងជើងនៅឆ្នាំនេះគឺមិនមានវត្តមានជាសាធារណៈច្រើនដូចមុននោះទេ ដែលវាបានធ្វើឱ្យគេសង្ស័យថាលោក គីម ជុងអ៊ុន គឺកំពុងឈឺធ្ងន់ធ្ងរ ខណៈដែលប្អូនស្រីរបស់លោកគឺអ្នកស្រី គីម យ៉ូចុង (Kim Yo Jong) ត្រូវបានគេតែងតាំងឱ្យជាអ្នកជំនួសតំណែងពីគាត់។

    ចំណែកទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ក៏បានរាយការណ៍ដែរថា នៅក្នុងការប្រជុំបិទទ្វារជាមួយសមាជិកសភាសេវាកម្មស៊ើបការណ៍ជាតិ (NIS) បាននិយាយថា ការផ្លាស់ប្តូរអំណាចមួយផ្នែកនេះ គឺដើម្បីជួយកាត់បន្ថយភាពតានតឹងរបស់លោក គីម​ ជុងអ៊ុន និងបញ្ចៀសការចោទប្រកាន់ក្នុងករណីមានការបរាជ័យនៃគោលនយោបាយរបស់គាត់។ គួរឱ្យដឹងដែរថា លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញជាសាធារណៈតែប៉ុន្មានដងប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា គាត់ឈឺធ្ងន់នៅក្នុងខែមេសាដោយសារតែការវះកាត់បេះដូង៕

    អត្ថបទ៖ លីដា
    ប្រភព៖ New York Post

    Share This Post: