ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនតែបៃតងអូអ៊ិឈិ បានចែករង្វាន់ដ៏ធំមហាសាល ទឹកប្រាក់សុទ្ធ 100លានរៀល ដល់ម្ចាស់រង្វាន់រួមនឹងអូអ៊ិឈិ ចំនួន 100 កេស សំរាប់អ្នកលក់

    BY Khmernote Media August 24, 2020
    ក្រុមហ៊ុនតែបៃតងអូអ៊ិឈិ បានចែករង្វាន់ដ៏ធំមហាសាល ទឹកប្រាក់សុទ្ធ 100លានរៀល ដល់ម្ចាស់រង្វាន់រួមនឹងអូអ៊ិឈិ ចំនួន 100 កេស សំរាប់អ្នកលក់

    លោក ប៊ុន សេងសុផានិត មានស្រុកកំណើតនៅ ភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ដោយសារតែជីវភាពលំបាកទើបសំរេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបានប្រកបមុខរបរជាអ្នកលក់ទាអាំងជាមួយនឹងក្រុមគ្រួសារ របស់គាត់។ លោក ប៊ុន សេងសុផានិត បានបញ្ជាក់ថា << ជារៀងរាល់ថ្ងៃខ្ញុំតែងតែទិញភេសជ្ជៈ តែបៃតងអូអ៊ិឈិញុំា 2ទៅ3ដប ហើយនៅថ្ងៃទី 09 ខែកក្កដា ឆ្នាំ2020 ខ្ញុំបានទៅទិញភេសជ្ជៈ តែបៃតងអូអ៊ិឈិញុំាដូចរាល់ថ្ងៃ ប៉ុន្តែលើកនេះ នៅពេលដែលខ្ញុំបើកគម្រប អូអ៊ិឈិ ស្រាប់តែឃើញអក្សរខ្មែរនៅក្រោមគំរបដបសរសេរថា រង្វាន់ 100 លានរៀល ពេលនោះខ្ញុំត្រេកអរមែនទែន និងបានស្រែកហ៊ោរ ហើយអោយអ្នកលក់ជួយពិនិត្យមើលផងដែរ គឺពិតជាឈ្នះ 100 លានរៀលពិតប្រាកដមែន>>។

    ស្របពេលនោះដែរ លោក ប៊ុន សេងសុផានិត បានទាក់ទងមកក្រុមការងារតែបៃតងអូអ៊ិឈិ ដើម្បីផ្តល់ពត៌មាន បន្ទាប់មកក្រុមការងារក៏បានចុះមក ចែករង្វាន់ជូនលោកដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង។ លោក ប៊ុន សេងសុផានិត បានបន្តទៀតថា <<ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែនដែលក្រុមហ៊ុនបានមក ប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ 100 លានរៀលនេះដល់រូបខ្ញុំបាទ បានលឿនខ្លាំងលើសពីការរំពឹងទុក ទៅទៀត>>។ សម្រាប់អ្នកលក់វិញ ក្រុមហ៊ុនតែបៃតងអូអ៊ិឈិក៏មានរង្វាន់ 100កេសផ្តល់ជូនផងដែរ៕

    ញុំាអូអ៊ិឈិ ឈ្នះទាំងអ្នកទិញ ឈ្នះទាំងអ្នកលក់ ក្លាយជាសេដ្ឋីវាល់លាន អ្នកឈ្នះបន្ទាប់អាចជាអ្នក…….!!!

    Share This Post: